
រឿងទំនាស់ដីកេរ្តិ៍មួយកន្លែងដោយសារតែចាស់បុរាណមិនបានផ្ទេមរតក ទុក្ខឱ្យកូនចៅជំនាន់ក្រោយ ត្រូវបាន លោក ឆន ប៊ុនធឿនកូនរបស់ឈ្មោះ អឿន យឿន បានប្តឹងទាស់ទាមទាដីកេរ្តិ៍ ទំហំ ៤០ម៉ែត្រ x ៥៨ម៉ែត្រ មានទីតាំង ស្ថិតនៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានប្តឹងតាំងពីសាលាដំបូងខេត្តត្បូងឃ្មុំ រហូតដល់តុលាកាកំពូល នៅតែមិនទាន់បានទទួលយុទ្ធតិធម៌ បើយោងតាមពាក់បណ្តឹងមួយច្បាប់កន្លងទៅ របស់លោក ឆន ប៊ុនធឿនត្រូវជាកូនរបស់ឈ្មោះ អឿន យឿន បានដាក់ ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ១៣៥ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។
បាន សូមគោរពមក ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ កម្មវត្ថុ សូមប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ៩៧ “ច” ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ របស់សាលា ដំបូងខេត្តត្បូងឃ្មុំ ។ យោងៈ – សំណុំរឿងរដ្ឋប្បវេណីលេខ១៣៥ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។ -សាលក្រមរដ្ឋប្បវេណីលេខ ៩៧ “ច” ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។ តបតាមកម្មវត្ថុខាងលើ និងយោងខាងលើ ខ្ញុំបាទ សូមជម្រាបជូន ឯកឧត្តមប្រធាន មេត្តាជ្រាបថា៖ សាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់រួចហើយ និងបានប្រកាសសាលក្រមរដ្ឋប្បវេណី លេខ ៩៧ “ច” ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រួចហើយ ។
ខ្ញុំបាទមិនសុខចិត្តនឹងសេចក្តីសម្រេច ក្នុងសាលក្រម នេះទេ ដោយសារតែការសម្រេច នេះវាមានភាពអយុត្តិធម៌ចំពោះរូបខ្ញុំបាទ ។ ដើម្បីធានាឲ្យបាននូវសិទ្ធិខ្ញុំបាទស្នើ សូមឲ្យវិច្ឆ័យ និងបើកសវនាការសារជាថ្មី ដើម្បីរកខុសត្រូវឱ្យជាក់ច្បាស់ នាងខ្ញុំ សូមគោរពជូន ឯកឧត្តមប្រធាន មេត្តាពិនិត្យពាក្យបណ្តឹងឧទ្ធរណ៍របស់ខ្ញុំបាទ ហើយលើកយកសំណុំរឿងខាងលើនេះបញ្ជូនទៅជំនុំជម្រះនៅសាលា ឧទ្ធរណ៍ ដោយក្ដីអនុគ្រោះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមប្រធាន មេត្តាទទួលពាក្យបណ្តឹងឧទ្ធរណ៍ទៅតាម នីតិវិធីច្បាប់ ដោយក្ដីអនុគ្រោះ។ សូម ឯកឧត្តមប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។ ថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្បូងឃ្មុំ, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ សាមីខ្លួន ឆន ប៊ុនធឿន ។
-យោង លិខិតបញ្ជាក់អំពីមូលហេតុនៃបណ្តឹងសាទុក្ខ ក្នុងសំណុំរឿងសភារដ្ឋប្បវេណី លេខៈ ១០៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ។ ទូរស័ព្ទលេខៈ ០៧១ ២៧ ២២ ៣៣៥ សូមគោរពជូន ឯកឧត្តមប្រធានតុលាការកំពូល កម្មវត្ថុ-សំណើសុំជូនលិខិតបញ្ជាក់អំពីមូលហេតុបណ្តឹងសាទុក្ខលើ សាលដីកាសភារដ្ឋប្បវេណីលេខៈ ក្រIV (ព.ដ) ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ។ ៨១ រណ យោងដីកាបង្គាប់ឱ្យបង់ប្រាក់ និងដាក់លិខិតបញ្ជាក់អំពីមូលហេតុនៃបណ្តឹងសាទុក្ខ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៤ របស់តុលាការកំពូល។ -សំណុំរឿងសភារដ្ឋប្បវេណីលេខៈ ១០៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ។ -សាលដីកាសភារដ្ឋប្បវេណីលេខៈ ៨១ រណ.ក្រIV (ព.ដ) ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់ សាលាឧទ្ធរណ៍ត្បូងឃ្មុំ។ សេចក្តីដូចមានក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមដាក់ជូន ឯកឧត្តមប្រធាន នូវលិខិតបញ្ជាក់អំពីមូលហេតុបណ្តឹងសាទុក្ខដែលមានខ្លឹមសារដូចខាងក្រោមៈ ខ្ញុំបាទសូមអនុញ្ញាតធ្វើការបដិសេធចំពោះ សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដូចខាងក្រោម៖
១. ច្រានចោលបណ្ដឹងឧទ្ធរណ៍លេខ ០៦ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤របស់ចុងចម្លើយឈ្មោះ ឆន ប៊ុនធឿន ឬ កន ប៊ុនធឿន ។ ២. ទទួលបណ្ដឹងឧទ្ធរណ៍លេខ ០៧ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ របស់ដើមចោទឈ្មោះ អឿន យាប ។
៣. លុបចោលសាលក្រមរដ្ឋប្បវេណីលេខ ២៨(ង) ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់សាលាដំបូង ខេត្តត្បូងឃ្មុំ ។
៤. ទទួលស្គាល់ដើមចោទឈ្មោះ សាក់ សេត និងប្រពន្ធឈ្មោះ អឿន យាប ជាម្ចាស់កម្មសិទ្ធិលើដីដែល មានក្នុងលិខិតបញ្ជាក់កម្មសិទ្ធិលេខ ៥៧០/២០១២ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២។
៥.ប្រាក់ប្រដាក់ក្តីជាបន្ទុក់ក្ដីជាបន្ទុករបស់ដើមចោទ ។
៦.សាលដីកានេះ បានប្រកាសជាសាធារណៈនៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងករណីដែលប្តឹងសាទុក្ខ ត្រូវធ្វើក្នុងអំឡុងពេល ១(មួយ)ខែ គិតពីថ្ងៃបានទទួលការបញ្ជូនសាលដីកា នេះ ។ ដោយមូលហេតុថា ដីនេះជាដីកេរ្តិ៍អាកររបស់លោកតា អឿន និងលោកយាយ ឈឹម ដែលមានកូនចំនួន ៤ នាក់ ដែលមានឈ្មោះ អឿន ហៀន (ស្លាប់) ឈ្មោះ អឿន ផល្លី ឬ អឿន ធន់លី (ស្លាប់) ឈ្មោះ អឿន យាប និង ឈ្មោះ ឆន ប៊ុនធឿន ឬ កន ប៊ុនធឿន ត្រូវជាកូនរបស់ឈ្មោះ អឿន យឿន ដែលត្រូវទទួលបានចំណែក នៃដីកេរ្តិ៍ អាករនេះ។ តែបែជាឈ្មោះ អឿន យាប ភេទស្រី អាយុ ៧៩ឆ្នាំ យកដីនេះធ្វើជាកម្មសិទ្ធិឯកជនតែម្នាក់ឯងទៅវិញ។ អាស្រ័យដូចបានជម្រាបខាងលើ ខ្ញុំបាទមិនសុខចិត្តលើការសម្រេចសេចក្តី
របស់សាលាឧទ្ធរណ៍នោះទេ។
ខ្ញុំបាទស្នើ សុំលុបចោលចំណុចទី៤ នៃសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ព្រោះខ្ញុំបាទមិនបានទទួលចំណែកនៃដីកេរ្តិ៍ នេះឡើយ។
សំណូមពរ៖ ខ្ញុំបាទស្នើសុំឱ្យតុលាការកំពូលមេត្តាពិនិត្យ និងសម្រេចដូចខាងក្រោមៈ លប់ចោលសេចក្តីសម្រេច ត្រង់ចំណុចទី៤ នៃសាលដីកា របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ចោល ជាអាសារបង់។
២-ស្នើសុំតុលាការកំពូលបែងចែកដីកេរ្តិ៍ខាងលើដល់ខ្ញុំបាទដែលត្រូវកូនរបស់ឈ្មោះ អឿន យឿន។ ខ្ញុំបាទសូមសំណូមពរ ឯកឧត្តមប្រ ប្រធាន មេត្តាជួយរកយុត្តិធម៌ដ ត្តិធម៌ដល់ខ្ញុំបាទ ដោយក្ដីអនុគ្រោះ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមប្រធាន មេត្តាទទួលយកសំណូមពររបស់ ខ្ញុំបាទ ដោយក្តីអនុគ្រោះ។
សូម ឯកឧត្តមប្រធាន ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។ ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនិងថ្ងៃទី០៥ ខែ ៥ ខែធ្នូ ឆ្នាំ២០២៤ ព.ស ស្នាមមេដៃស្តាំ ឆន ប៊ុនធឿន ។
លោក ឆន ប៊ុនធឿនដែលជាកូនរបស់ឈ្មោះ អឿន យឿន បានលើកឡើងផងដែថា លោកពិតជាមានកាហួសចិត្តនូវចំពោះ ឈ្មោះ អឿន យាប ហាក់បីដូចជាចង់បានដីចំណែកកេរ្តិ៍តែម្នាក់ឯកយ៉ាងដូចច្នេះ ដោយមិនគិតថាដីកេរ្តិ៍ត្រូវតែមានចំណែករបស់គេផង ចុះបើនៅតែធ្វើកាប្តឹងផ្តល់ហេតុផលអញ្ជេះ ហេតុផលអញ្ជុះ តើបានអីមកវិញ បើឈ្មោះ អឿន យាប សព្វថ្ងៃរស់នៅលើដីដែលកំពុងមានទំនាស់ ថែមទាំងមិនមានបុគ្គណាមានលិខិតកាន់កាប់ដីដោយស្រប់ច្បាប់ ហើយថិតក្នុងរក្សាការពារដោយច្បាប់ មិនមានអ្នកណាមានសិទ្ធ កាន់កាប់នោះទេ ។ ឈ្មោះ អឿន យាប នៅតែធ្វើរឿងនេះចុះកូនចៅជំនាន់ក្រោយៗនៅតែរងគ្រោះព្រោះតែយាយតាឪពុកម្តាយបន្សល់ដីកេរ្តិ៍ ដែលមានទំនាស់ជារៀងរហូតឬយ៉ាងណា? ។
គួរំលឹកផងដែថា៖ បញ្ហារឿងទំនាស់ដីធ្លីនេះ ដែលបានកើតឡើងចាប់តាំងពីកំឡុងឆ្នាំ២០១២ រហូតទល់មកដល់បច្ចប្បន្ន នៅតែមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ។
ជាចុងក្រោយ លោកឆន ប៊ុនធឿន បានសូមសុំណូមពរទៅដល់ស្ថាប័ណ្ណច្បាប់តុលាកាជួយរងភាពយុត្តិធម៌ជូនដល់រូបគាត់ផង ដោយសាររឿងរ៉ាវខាងលើនេះបានអូសបន្លាយអស់រយៈពេលជាង១៤ឆ្នាំមកហើយ ហើយដីកេរ្តិ៍ទំហំខាងលើនេះ រូបលោកទាមទាយកតែ២០ម៉ែត្រ x ៥៨ម៉ែត្រ ទុក្ខគ្រាន់បានធ្វើ សង់ចេត្តី ទុក្ខដាក់ធាតុយាយតាតែប៉ុណ្ណោះ ។
រាល់កាចុះផ្សាយនូវអត្ថបទខាង អង្គភាពយើងខ្ញុំរងចាំកាបកស្រាយបំភ្លឺពីមន្ត្រីច្បាប់ និភាគីពាក់ពាន់រៀងរាល់ម៉ោងធ្វើការតាមរបបស្តីអំពីច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា ៕






You must be logged in to post a comment.