Wed. Jul 1st, 2026

Category: ព័ត៌មានផ្សេងៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍…

ក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មានក្តីរន្ធត់យ៉ាងក្រៃលែងចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ចំនួន២ករណីដែលបានកើតឡើងព្រមគ្នា ដោយបណ្តាលឱ្យបងប្អូនកម្មករនិយោជិតចំនួន១៣នាក់បានស្លាប់ និងជាង៣០នាក់បានរងរបួសធ្ងន់ និងស្រាលនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ករណីទី១ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំដោយរថយន្តដឹកទំនិញធន់ធំ បានបុករថយន្តដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ៥ដែលបណ្តាលឱ្យបងប្អូនកម្មករ៨នាក់បានស្លាប់ និង១០នាក់រងរបួសធ្ងន់ ខណៈដែលបងប្អូនផ្សេងៗទៀតមានរបួសស្រាល។ ដោយឡែកករណីទី២ បានកើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលបណ្តាលឱ្យបងប្អូនកម្មករចំនួន៥រូបបានស្លាប់ របួសធ្ងន់៥រូប…

ទាល់តែប្រជាពលរដ្ឋផ្ទុះការតវ៉ាទើបអាជ្ញាធរ ដាក់គ្រឿងចក្រកាយ ប្រឡាយអូររំដោះទឹករបស់រដ្ឋ ឡើងយកមកវិញបន្ទាប់ពីមានអ្នករំលោភយក ចុះកាលដែលចាក់ដី រំលោភម្ដេចក៏អាជ្ញាធរមើលមិនឃើញ..

ទាល់តែប្រជាពលរដ្ឋផ្ទុះការតវ៉ាទើបអាជ្ញាធរ ដាក់គ្រឿងចក្រកាយ ប្រឡាយអូររំដោះទឹករបស់រដ្ឋ ឡើងយកមកវិញបន្ទាប់ពីមានអ្នករំលោភយក ចុះកាលដែលចាក់ដី រំលោភម្ដេចក៏អាជ្ញាធរមើលមិនឃើញ.. ដីប្រឡាយអូររំដោះទឹកនិងស្តុទឹកបស់រដ្ឋ ស្ថិតនៅភូមិ ព្រៃគោល និងភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល ត្រូវបានអាជ្ញាធរឃុំ ដឹកនាំដោយ លោក ជំទប់ឃុំទី១ សេង ចាន់ បានបញ្ជាឲ្យគ្រឿងចក្រ កាយអាចម៌ ដីចេញវិញ ហើយបានរុះរើសំណង់ដែករឹង បន្ទាប់ពី អ្នកមានលុយមានអំណាចត្រូវបានគេស្គាល់ថា÷ ឈ្មោះ គ្រូ ភម្ភស្ស បានឃុបឃិតគ្នា រំលោភយក ដីចំណីប្រឡាយអូររំដោះទឹកនិងស្តុកទឹករបស់រដ្ឋ…

ពលរដ្ឋ ៦៨ គ្រួសារ ក្នុងឃុំឈ្វាំង ស្រុកពញ្ញឮ បានលើកគ្នាមកតវ៉ារឿងអ្នកមានលុយមានអំណាច បានឃុបឃិតគ្នាចាក់ដីនិងសង់សំណង់ដែករឹង លើដីចំណីអូ របស់រដ្ឋ ដែលប្រជាពលរដ្ឋធ្លាប់តែអាស្រ័យផល…

ពលរដ្ឋ ៦៨ គ្រួសារ ក្នុងឃុំឈ្វាំង ស្រុកពញ្ញឮ បានលើកគ្នាមកតវ៉ារឿងអ្នកមានលុយមានអំណាច បានឃុបឃិតគ្នាចាក់ដីនិងសង់សំណង់ដែករឹង លើដីចំណីអូ របស់រដ្ឋ ដែលប្រជាពលរដ្ឋធ្លាប់តែអាស្រ័យផល… បន្ទាប់ពីពលរដ្ឋជាប្រមាណ ៦៨ គ្រួសារ លើកគ្នាមកតវ៉ា រឿងអ្នកមានលុយមានអំណាចម្នាក់បានឃុបឃិតគ្នាជាប្រព័ន្ធចាក់ដីនិងសាងសង់សំណង់ដែករឹង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅចំណុច ទំនប់ទឹកព្រៃគោល ក្នុងភូមិព្រៃគោល និងភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ។កាលពីថ្ងៃចន្ទទី១៨ ខែឧសភាឆ្នាំ ២០២៦ តំណាងប្រជាពលរដ្ឋចំនួន៥ រូបបានយកពាក្យបណ្ដឹងស្នើរអន្តរាគមន៍ មួយច្បាប់យកទៅដាក់នៅសាលាស្រុក ស្រាប់តែ…

អនុប្រធានទី១ CDC បង្ហាញគោលជំហររបស់រាជរដ្ឋាភិបាលជូនវិនិយោគិន អំពីបរិយាកាសវិនិយោគ

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលជូនវិនិយោគិន ដែលបានចាត់ទុកវិស័យ ឯកជនជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងជាដៃគូមិនអាចខ្វះបាន និងជំហររបស់ ក.អ.ក. លើកិច្ចសម្របសម្រួល និងផ្តល់ សេវាគាំទ្រ ធានាដល់ការធ្វើអាជីវកម្មនិងការវិនិយោគប្រព្រឹត្តទៅដោយរលូន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូនៃក្រុមហ៊ុន Pengbo Group ដឹកនាំដោយ លោក Liu Peng អគ្កនាយកក្រុមហ៊ុន…

ក្រុម AOT បន្តចុះពិនិត្យផ្ទាល់ទីតាំងយោធាថៃកាន់កាប់ទឹកដីខ្មែរខុសច្បាប់ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់

ក្រុម AOT បន្តចុះពិនិត្យផ្ទាល់ទីតាំងយោធាថៃកាន់កាប់ទឹកដីខ្មែរខុសច្បាប់ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះថា ការចុះសង្កេតការណ៍នៅទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់​ គឺបានគូសបញ្ជាក់ពីភាពចាំបាច់ និងដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា…

សម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»

សម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU» សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចលែងហៅជាមន្ត្រីគ្រាប់ល្ពៅហេីយ ចង់ហៅថាជាមន្ត្រីផ្លែទុរេន។ សម្តេចនឹងតាមដានរឿងទុរេននេះរហូត។ សម្តេចលើកឡើងថា មន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតទូទាំងប្រទេស។ សម្តេចតេជោថា «ប្រសិនជាខ្ញុំជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខ្ញុំនឹងបញ្ជូនទៅអោយអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះ ។ ការដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។ » ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ…

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល នៅរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញ សេចក្ដីជូនដំណឹង ដោយបានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងបានកត់សម្គាល់ឃើញថា មានទំព័រហ្វេសប៊ុកមួយចំនួនដែលក្នុងនោះក៏មានទំព័រហ្វេសប៊ុកបរទេសមួយចំនួនបានដាក់ឈ្មោះជាភាសាខ្មែរ និងបានបន្លំខ្លួនជាជនជាតិខ្មែរ ធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមបណ្តោយព្រំដែន ដោយបំភ្លើស បំភ្លៃការពិត និងព្រមទាំងដកស្រង់ចេញពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងបង្កឱ្យមានភាពវឹកវរ ក្នុងគោលបំណង ក្លែងបន្លំ ទាក់ទាញយក…

៤ខែ មកនេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្តល់សេវាជូនពលរដ្ឋជាង ២៧ម៉ឺនសេវា ខណៈយន្តការនេះកំពុងល្បីដល់ប្រទេសផ្សេង!

ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៤០.៤៣០រៀល (ស្មើនឹង ១២.១១៤.៥០៩,៦ដុល្លារអាមេរិក)។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានរដ្ឋបាល ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន៨៨.៤៣៨សេវា បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មាន៨៧.១៦៨សេវា ខណៈសេវាស្នើសុំតិចជាងគេ គឺវិស័យពាណិជ្ជកម្ម ផ្តល់បាន២សេវា។ ជាមួយគ្នានេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ក៏បានជំរុញការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តគោលដៅចំនួន១២ រួមមាន…

ឯកឧត្តម គន់ គីម អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន

ឯកឧត្តម គន់ គីម អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំសមាគម បានចូលរួមពិធីប្រគល់-ទទួលថវិកា ៥០០,០០០ដុល្លារ ពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល…

You missed

error: Content is protected !!