រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ធ្វើការឈូសឆាយដីនៅភូមិស្រឡៅស្រោង សង្ស័យជារឿងកន្ទេលធំបន្លំដេកទាំងក្រុមហ៊ុននិងអាជ្ញារធរដែលពាក់ព័ន្ធថ្នាក់ក្រោមជាតិ(វគ្គ២)
ខេត្តឧត្តមានជ័យ៖ រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលចូលធ្វើការ ឈូសឆាយដីព្រៃ របស់សហគមន៍សូន្យមួយ(០១) សង្ស័យថាគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ហើយមានខ្នងបង្អែកជាមន្រ្តីយោធាម្នាក់ មានតួនាទីជាទីប្រឹក្សាអ្នកកាងលើដីនោះក្រោយពីក្រុមការងារអង្គភាពជាច្រើនអង្គភាពបានចុះទៅផ្តិតយករូបភាព មកធ្វើការផ្សព្វផ្សាយជាច្រើន និងយោងលើររាយការណ៍ពី បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីជំនាញជុំវិញខេត្តបានបំភ្លឺកាលដែលក្រុមហ៊ុនធ្វើការស្នើសុំនោះមានចំនួនមួយដងតែ២០ហិកតានោះ ស្មើ០៣ដង ហើយមានចំនួន៦០ហិកតានោះទេ?។ លោកអភិបាលរងស្រុកអន្លង់វែងកន្លងមកធ្លាប់បានបញ្ជាក់ថាការឈូសឆាយនោះមិនចំទីតាំងនោះទេ? ចាំមើលឱ្យក្រុមការងារចុះទៅពិនិត្យមើលជាមួយមន្រ្តីជំនាញម្យ៉ាងវិញទៀតក្រុមហ៊ុនមានការផ្លាស់ប្តូរសមាសភាពច្រើនពេកនិងការអនុវត្តកាលពីថ្ងៃបរិច្ឆេទខាងលើនោះមិនបានជូនជាដំណឹងបន្តធ្វើការឈូសឆាយមកស្រុកនោះទេ?។ សូមរំលឹកផងដែរថាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ៣០២៣ កន្លងទៅក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំង របស់ក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ដែលមាន យីហោ(ផេភើរទ្រីខេមបូឌា) ស្ថិតនៅចំនុច ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័យ ហើយក៏បានជួបមេការគ្រឿងចក្រដែលនៅប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនោះ…
