Sat. May 4th, 2024
{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"addons":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}

ខេត្តកំពង់ចាម÷ រហូតមកដល់រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះសកម្មភាពជីកកកាយយកអាចម៍ដីលក់ នៅតំបន់វាលព្រៃលិចទឹកអូរតាម៉ៅក្រោយភូមិ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅតែបន្តកើតមានជាធម្មតា ស្របពេលដែលរដ្ឋបាលស្រុក បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានសកម្មភាពជីកកកាយយកអាចម៍ដីទៀតទេ។

ដូច្នេះសេចក្តីបំភ្លឺ នៅលើក្រដាស១សន្លឹកដែលចារអក្សរ ៤,៥ បន្ទាត់របស់រដ្ឋបាលស្រុកស្រីសន្ធរនោះ គ្រាន់តែជាការជួយបិទបាំងអំពើទុច្ចរឹតរបស់ពួកឈ្មួញតែប៉ុណ្ណោះ។

ប្រភពដកស្រង់សម្ដីថៅកែគ្រឿងចក្រ ដែលកំពុងជីកយកអាចម៍ដីនៅខាងក្រោយភូមិព្រែកឪជ្រឹង ឃុំព្រែក រំដេង ស្រុកស្រីសន្ធរឲ្យដឹងថា ការជីកយកអាចម៍ដីនោះគឺទទួលបានការអនុញ្ញាតច្បាប់ពីរដ្ឋបាលស្រុកស្រីសន្ធរ ហើយម្យ៉ាងទៀតគឺគេជីក នៅក្នុងដីស្របច្បាប់របស់ខ្លួនដែលមានប្លង់រឹងត្រឹមត្រូវ។

យ៉ាងណាក៏ដោយម្ចាស់គ្រឿង ចក្រនេះមិនបង្ហាញលិខិតអនុញ្ញាត ឬច្បាប់ទម្លាប់ដែលអះអាងថា សាលាស្រុកចេញឲ្យនោះ ដល់អ្នកកាសែតបានឃើញទេ។ មិនតែប៉ុណ្ណោះការនិយាយរបស់ថៅកែគ្រឿងចក្រ ហាក់ដូចជាមានអាថ៌កំបាំង ច្រើនជាពិសេសពាក់ព័ន្ធនឹងការយកគ្រឿងចក្របិទផ្លូវមិនឲ្យអ្នកកាសែតបានធ្វើដំណើរ។

ប្រភពដកស្រង់សម្ដីថៅកែគ្រឿងចក្រ ដែលកំពុងជីកយកអាចម៍ដីនៅខាងក្រោយភូមិព្រែកឪជ្រឹង ឃុំព្រែក រំដេង ស្រុកស្រីសន្ធរឲ្យដឹងថា ការជីកយកអាចម៍ដីនោះគឺទទួលបានការអនុញ្ញាតច្បាប់ពីរដ្ឋបាលស្រុកស្រីសន្ធរ ហើយម្យ៉ាងទៀតគឺគេជីក នៅក្នុងដីស្របច្បាប់របស់ខ្លួនដែលមានប្លង់រឹងត្រឹមត្រូវ។

យ៉ាងណាក៏ដោយម្ចាស់គ្រឿង ចក្រនេះមិនបង្ហាញលិខិតអនុញ្ញាត ឬច្បាប់ទម្លាប់ដែលអះអាងថា សាលាស្រុកចេញឲ្យនោះ ដល់អ្នកកាសែតបានឃើញទេ។

មិនតែប៉ុណ្ណោះសំដីរបស់ថៅកែគ្រឿងចក្រ ហាក់ដូចជាមានអាថ៌កំបាំង ច្រើនជាពិសេសពាក់ព័ន្ធនឹងការយកគ្រឿងចក្របិទផ្លូវមិនឲ្យអ្នកកាសែតបានធ្វើដំណើរ។

ប្រភពព័ត៌មានឲ្យដឹងថា ក្រុមឈ្មួញគ្រឿងចក្រកកាយអាចម៍ដីកំពុងធ្វើសកម្មភាពកាយគាស់ដីព្រៃលិចទឹក នៅខាងក្រោយ ភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អ្នកភូមិនៅឃុំព្រែករំដេងបានដឹងអំពីសកម្មភាព នៃការជីកកកាយយកអាចម៍ដីលក់ប៉ុន្តែមិនដឹងថា តើពួកអ្នកជីកយកអាចម៍ដីទាំង នោះមានច្បាប់អនុញ្ញាតដែរឬក៏យ៉ាងណានោះទេ។ បើពួកគេជីកកកាយ យកអាចម៍ដីដោយស្របច្បាប់មែន ហេតុម្ដេច ចាំបាច់យកគ្រឿងចក្របាំងបិទផ្លូវហើយមិនឲ្យអ្នកកាសែតបានទៅឃើញរណ្ដៅដីដែលពួកគេជីក។

រណ្ដៅដីត្រូវគេប៉ាន់ស្មានថា មានជម្រៅជាង២ម៉ែត្រ និងមានរថយន្តប្រហែល១០គ្រឿងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីបន្តកន្ទុយគ្នា យកទៅចាក់បំពេញទីផ្សេងៗនៅ ក្នុងមូលដ្ឋានក្បែរៗនោះ។

ពលរដ្ឋប្រាប់ថា គ្រឿងចក្រ ដែលធ្វើសកម្មភាពដឹកជញ្ជូន និងជីកកកាយទាំងនោះមើលទៅហាក់ដូចជាមានការប្រយ័ត្នប្រយែងចំពោះអ្នក ចំណូលថ្មី,ជនប្លែកមុខ ជាពិសេសក្រុមអ្នកកាសែតត្រូវបានរារាំងឬហាមឃាត់មិនឲ្យចូលទៅដល់តំបន់នោះទេ។

យ៉ាងណាក៏ដោយរហូតដល់រសៀល ថ្ងៃទី១៩ ខែ មេសាឆ្នាំ២០២៤នេះគ្រឿងចក្រមួយចំនួនត្រូវបានជម្លៀសចេញដោយស្ងៀមស្ងាត់។

ចំណែកលោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរដ៏មហិមា នោះតេចូលមិនលើកទូរស័ព្ទនោះទេយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកស្រីសន្ធរបានក៏ដឹងថា ពិតជាមានការជីក កកាយយកដីលក់នោះមែន ប៉ុន្តែបន្ទាប់ពីបានឃើញកាសែតផ្សព្វផ្សាយព្រោងព្រាត ក៏រដ្ឋបាលស្រុកបានដឹងហើយក៏ឲ្យបញ្ឈប់សកម្មភាពខុសច្បាប់នោះទៅ។

ពលរដ្ឋយល់ឃើញថា វាជារឿងលំបាកដែលអាជ្ញាធរស្រុកស្រីសន្ធរ មិនដឹងអំពី អ្វីដែលកំពុងកើត មានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ ដូចនេះ។

ទោះយ៉ាងណាក៏ដោយ គេរំពឹងថាអាជ្ញាធរជំនាញខេត្តកំពង់ចាមនឹងពិនិត្យមើលករណីដែលកំពុងកើតមាននៅក្នុងទីតាំងខាងលើនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានអស់កង្វល់ផង។ ពីព្រោះមើល ទៅវាជារឿងផលប្រយោជន៍របស់អាជ្ញាធរស្រុក និងពួកឈ្មួញឃុបឃិតគ្នា៕

អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕