Sat. Oct 12th, 2024

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ជួន សុខេម អគ្គនាយិការងកំពង់ផែស្វយ័តភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានអញ្ជើញជាគណៈអធិបតីបើកពិធីសង្ក្រានឆ្នាំថ្មីដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាគណៈកម្មការគ្រប់គ្រង វិទ្យាល័យ ហ៊ុនសែន តាគោក ស្រុកព្រះស្តេចបានរៀបចំសង្ក្រានឆ្នាំថ្មី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតចូលមកដល់នាពេលឆាប់ៗថ្ងៃខាងមុខនេះ។ ក្នុងនោះក៏មានរៀបចំពិធីលេងកម្សាន្ត ជាច្រើនប្រភេទទៅតាមទម្រង់បែបបទសិល្បៈវប្បធម៌ខ្មែរ និងមានការអញ្ជើញចូលរួមពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអាជ្ញាធរក្នុងស្រុកព្រះស្ដេច និងយុវជនប្រុសស្រីជាច្រើននាក់អ្នកផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក អាំ សុផល គណៈកម្មការគ្រប់គ្រងវិទ្យាល័យដែលបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តថ្ងៃ និងបង្ហាញពីការថែរក្សា និងលើកស្ទួយនូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់ខ្មែរ។ បន្ថែមពីនេះ ក៏បានផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្តផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាពក្រោមបរិយាកាសសប្បាយរីករាយ។
 
លោកនាយកវិទ្យាល័យបានមានប្រសាសន៍ថានេះជាលើកទី៤ហើយដែលវិទ្យាល័យបានរៀបចំពិធីសង្ក្រានឆ្នាំថ្មីនេះឡើងហើយសម្រាប់សង្ក្រាន្តឆ្នាំថ្មី ២០២៤នេះ យើងកំណត់ហៅថាអនុស្សាវរីយ៍សង្ក្រាន្តវិទ្យាល័យខ្ញុំដោយប្រារព្ធធ្វើរយៈពេលមួយថ្ងៃចាប់ពីម៉ោង ០៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៧ ល្ងាច។


 លោកនាយកបានបញ្ជាក់ទៀតថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញនៅប្រពៃណីវប្បធម៌ពីដូនតារបស់ខ្មែរយើងឱ្យសិស្សានុសិស្ស និងយុវជនបានចងចាំហើយចេះចូលរួមថែរក្សាមរតកដំបូងផងទាំងនេះ។ជាពិសេសចង់ឱ្យសិស្សានុសិស្សទាំងអស់ ចេះចូលរួមសហការសាមគ្គីគ្នាធ្វើការងារជាក្រុមទៅតាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនតាមភាពទាន់សម័យ និងតាមបែបបទប្រពៃណីខ្មែរ។
 
គួរជម្រាបថា ក្នុងពិធីនេះមានការរៀបចំលេងល្បែងប្រជាប្រិយ៍ជាច្រើនប្រភេទដូចជា ទាញព្រ័ត្រ បោះអង្គញ់ លាក់កន្សែង វាយក្អម បាញ់ទឹក និងរាំលេងផងដែរ៕

You missed