Tue. Apr 30th, 2024

ខេត្តត្បូងឃ្មុំ÷ នៅសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន  និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ,ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ  និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា

ចុះជួយស្រុកអូររាំងឪ  អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដែលប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងសួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់ មន្ត្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ត្រីថ្នាក់ដឹកនាំខេត្ដ និងសាលាស្រុកអូរាំងឪ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន ស ស.យ.ក ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកពីគ្រប់ទិសទី។

ក្នុងនោះដែរ​ ឯកឧត្តម ង៉ូវ បូរីណា បានអញ្ជើញដឹកនាំចូលរួម​ ពិធី​ពូនភ្នំខ្សាច់ និងស្រង់ទឹកព្រះ ព្រមទាំង​លេងល្បែងប្រជាប្រិយ​ ទាញព្រ័ត និងវាយក្អម និងបន្តទៅទស្សនាកីឡាបាល់ទះផងដែរ។

គូសបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៤ ដែលប្រារព្ធរយៈពេល ៥ថ្ងៃ ឃេីញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកម្សាន្តយ៉ាងច្រេីនកុះករ សរុបប្រមាណ ១០៣,០០០ នាក់ សម្រាប់ ថ្ងៃទី១២ មេសា ១២,៥០០នាក់ ថ្ងៃទី១៣ មេសា ១៧,៥០០នាក់ ថ្ងៃទី១៤ មេសា ២១,៥០០ នាក់
ថ្ងៃទី១៥ មេសា ២៥,៥០០ នាក់ និងថ្ងៃទី១៦ មេសា ២៦,០០០ នាក់

ឯកឧត្តម បានមានប្រសាសន៍ទៀតថា សង្ក្រាន្តគឺជាពិធីបុណ្យប្រពៃណីជាតិ ដ៏សារៈសំខាន់សម្រាប់ជនជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក តែងមានទំនៀមទម្លាប់ជួបជុំគ្នាដើម្បីសំដែងនូវរបាំ និងលេងល្បែងប្រជាប្រិយ៍នានាជាច្រើនដើម្បីកំសាន្តសប្បាយ ប្រកបដោយសាមគ្គីភាព និងភាតរៈភាពមិនដែលអាក់ខានឡើយ ជាពិសេសដើម្បីលើកស្ទួយពីវប្បធម៌ប្រពៃណីជាតិខ្មែររបស់ប្រទេសកម្ពុជា ឲ្យទូលំទូលាយលើឆាកអន្តរជាតិ។

នៅថ្ងៃចុងបញ្ចប់នោះផងដែ ឯកឧត្តមបានប្រគល់ប័ណ្ណសរសើរដល់ក្រុមការងារដែលបានរៀបចំកម្មវិធីសង្ក្រាន្តអូររាំងឪ រួមនឹងកីឡាករបាល់ទះដែលបានទទួលជ័យលាភីលេខ ១ លេខ២ និងលេខ៣ ផងដែរ។