ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្វែករងធាតុចូលដើម្បីអភិវឌ្ឍ និងធ្វើឱ្យកាន់តែប្រសើរឡើងការងារអប់រំក្នុងខេត្តកំពង់ឆ្នាំង។
ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្វែករងធាតុចូលដើម្បីអភិវឌ្ឍ និងធ្វើឱ្យកាន់តែប្រសើរឡើងការងារអប់រំក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំមានការចូលរួមពីឯកឧត្ដម គិត ច័ន្ទសីហា ប្រធានតំបន់៣ នៃលេខាធិការដ្ឋាន គ.វ.អ. អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង ស្រុក និងនាយក នាយិកាវិទ្យាល័យទាំងអស់នៅក្នុងខេត្ត។ ឯកឧត្តមអភិបាលនៃគណ:អភិបាលចេត្ត បានគូសបញ្ជាកថាការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ…
