
បើយោងតាមការចុះផ្សាយរបស់លោក ផែង វណ្ណៈ
ក្នុងផេកផ្លូវការរបស់លោក ឈ្មោះ Pheng Vannak News កាលពីពេលថ្មីៗនេះបានឱ្យដឹងថា÷
ឈ្មួញទាំង ៤នាក់ ដែលនាំអង្ករថៃចូលមកកម្ពុជាតាមច្រកកំពង់ស្រឡៅ ចំនួន ៣រថយន្តធំៗ មានឈ្មោះ ៖
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ
២- លោក ភូ គេន រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ
៣- លោកស្រី លុយ យ៉ាន់ រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ
៤- លោក សន ភ័ណ្ឌ រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ
ចំណែកមន្ត្រីគយ ដែលមកសុំអន្តរាគមន៍ឈ្មោះ លោក សុខ ឡាដេត ។
តាមពិតទៅ អស់លោកឈ្មួញនាំអង្ករថៃចូលមកនេះមិនខុសទេ បេីនិយាយអំពីពាណិជ្ជកម្ម តែមិនគួរនាំចូល ព្រោះនៅកម្ពុជាបច្ចុប្បន្នស្រូវអង្ករនៅសល់ច្រើនណាស់ហើយកំពុងធ្លាក់ថ្លៃខ្លាំងផង ។ ការនាំចូលមកបែបនេះ រឹតតែធ្វើឲ្យស្រូវអង្ករក្នុងស្រុកកាន់តែធ្លាក់ថ្លៃ ។ តែបេីនិយាយអំពីជាតិនិយម អស់លោកឈ្មួញទាំងនេះ មិនគួរនាំអង្ករថៃចូលទេ ព្រោះថៃបានឈ្លានពានយេីង សម្លាប់កងទ័ពយើង សម្លាប់ប្រជាជនយើង បំផ្លិចបំផ្លាញភូមិដ្ឋានប្រជាពលរដ្ឋយើង យើងគួរតែចេះឈឺចាប់ហេីយនាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ ។
សូមឈ្មួញទាំងនេះ មេត្តាពិចារណាឡេីងវិញ កុំឆាប់ភ្លេចខ្លួន កុំឆាប់ភ្លេចការឈឺចាប់ ហើយឈប់នាំអង្ករថៃ ឬ ផលិតផលថៃចូលមកទៀត អាណិតកងទ័ពយើង នគរបាលយេីង ប្រជាជនយើង ដែលកំពុងរងគ្រោះដោយថៃឈ្លានពាន ។ ប្រភព:Pheng Vannak News
√ រាល់ការចុះផ្សាយនូវអត្ថបទខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ពីមន្ត្រីជំនាញនិងភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបស្ដីអំពីច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា ៕










You must be logged in to post a comment.