Mon. Sep 8th, 2025

ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្វែករងធាតុចូលដើម្បីអភិវឌ្ឍ និងធ្វើឱ្យកាន់តែប្រសើរឡើងការងារអប់រំក្នុងខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំមានការចូលរួមពីឯកឧត្ដម គិត ច័ន្ទសីហា ប្រធានតំបន់៣ នៃលេខាធិការដ្ឋាន គ.វ.អ. អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង ស្រុក និងនាយក នាយិកាវិទ្យាល័យទាំងអស់នៅក្នុងខេត្ត។

ឯកឧត្តមអភិបាលនៃគណ:អភិបាលចេត្ត បានគូសបញ្ជាកថាការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ ទាំងអាជ្ញាធរ មន្ទីរជំនាញ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សហគមន៍ ដៃគូអភិវឌ្ឍន៍ និងកូនក្មួយជាសិស្សានុសិស្ស។

ឯកឧត្តម ក៏បានដាក់ចេញនូវគោលការណ៍ដឹកនាំ និងផែនការសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីជំរុញឲ្យវិស័យអប់រំនៅក្នុងខេត្ត កាន់តែមានការអភិវឌ្ឍរីកចម្រើន ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របសរាជរដ្ឋាភិបាល។

You missed