ក្រុមហ៊ុន សែលកាត នាំមុខយុគសម័យឌីជីថលថ្មី – ការបើកដំណើរការស៊ីមកាតហុងស៊ុយ យុគ៩ ដោយឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុង ណាលី
ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ឌីជីថល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុនហ្វេង ស៊ុយ សេនធ័រ ខេមបូឌា និង App My Destiny វាសនាខ្ញុំ ដែលមានសាស្ត្រាចារ្យហុងស៊ុយដ៏ល្បីល្បាញគឺ ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ជាអគ្គនាយិកាក្រុមហ៊ុន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានប្រារព្ធឡើងជាមួយនឹងពិធីចុះហត្ថលេខា លើភាពជាដៃគូរវាងក្រុមហ៊ុន ទាំង២ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់ រេលវេ ដោយនាំមកជូននូវការមើលហុងស៊ុយផ្ទាល់ខ្លួនតាមរយៈបច្ចេកវិទ្យាឌីជីថល។ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងបោះជំហានកាន់តែខ្លាំងក្នុងវិស័យឌីជីថល…
