Sat. Jan 4th, 2025

ខេត្តតាកែវ៖ លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនទៅធ្វើការសួរនាំ កាលពីថ្ងៃទី១ ខែមកឆ្នាំ២០២៥ ម្សិលមិញ ហើយបានបញ្ជូនមកសួរនាំបន្ដ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។

នេះបើយោងតាម លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានផ្តល់ប្រភព ជូនអ្នកសារព័ត៌មានថា៖ កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំយ៉ាងពិតប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អាវុធហត្ថដែលត្រូវបានយកទៅសួរនាំ ទី១៖វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ទី២៖អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងទី៣៖អនុសេនីយ៍ត្រី ស៊ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត។

ជុំវិញកាឃាត់ខ្លួនយកទៅសួរនាំអ្នកទាំបីរួបខាងលើនេះប្រហែលមានកាសង្ស័យថា មានជាប់ពាក់ពាន់គ្រឿងញៀន ។
ជាមួយគ្នានេះផងដែ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងជំនាញពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែចំពោះនីតិវិធីបន្ដយ៉ាងណានោះ លោកបញ្ជាក់ថា នៅពេលបញ្ចប់ការសួរនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ។

យ៉ាងណាមិញ ក្រោយការឃាត់ខ្លួននៅខេត្តតាកែវ នាយអាវុធហត្ថទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅបន្ដសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។

ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាច្រើនឆ្នាំ ប៉ុន្ដែក្រោយមកបានផ្លាស់ឲ្យទៅទទួលផែនប្រតិបត្តិការវិញ៕

ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញបណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពីការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។

ខ្ញុំបាទ សូមគោរពជម្រាបជូនថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បាននឹងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ។ ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះការផ្តល់ព័តមានជាសាធារណៈ មិនអាចបានទេ។

កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈ បន្ទាប់ពីអនុវត្តនីតិវិធីបានបញ្ចប់។

សូមគោរពជូនជ្រាបជាព័ត៌មាន

You missed