Mon. Jan 12th, 2026

Author: admin

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាន អញ្ជើញចុះសួរសុខទុក្ខ ដល់កីឡា ព្រំ សំណាង

ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាន អញ្ជើញចុះសួរសុខទុក្ខ ដល់កីឡា ព្រំ សំណាង នៅក្លឹបក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បាន ទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី ហ៊ង បូរ៉ា នាយរងការិយាល័យហិរញ្ញវត្ថុ ជំនួយការផ្ទាល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ…

កិច្ចប្រជុំសាមញ្ញលើទី៥០ អាណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត…

ការឆែកឆេរដ៏តឹងតែងនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ ក្នុងដំណើរការប្រឡង

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

រីករាយ​ ទិវា​គម្រប់​ខួប​ ១ខែ​ នៃអនុស្សរណ:​យោគយល់​គ្នា​” គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​”​ សូមជួបតែ​សំណាង​ល្អ​គ្រប់​ក្រុម​គ្រួសារ​ និង​ទទួល​បាន​នូវ​លាភជ័យ​គ្រប់​ភារកិច្ច​។

រីករាយ ទិវាគម្រប់ខួប ១ខែ នៃអនុស្សរណ:យោគយល់គ្នា” គ្រុបព័ត៌មានសាមគ្គីថ្មី” សូមជួបតែសំណាងល្អគ្រប់ក្រុមគ្រួសារ និងទទួលបាននូវលាភជ័យគ្រប់ភារកិច្ច។

ឃ្លាំងចែកចាយគ្រឿងអេឡិចត្រូនិច និងកុំព្យូទ័រ ដ៏ធំមួយកន្លែង សង្ស័យថាគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ ឃ្លាំងលក់គ្រឿងអេឡិចត្រូនិច មួយកន្លែងពុំមានលើកស្លាកយីហោ ស្ថិតនៅលើផ្លូវ ២០០៤ ភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺកំពុងធ្វើសកម្មភាពចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យូទ័រ យ៉ាងសកម្មនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមប្រភពព័ត៌មានបានអោយដឹងថា ឃ្លាំងខាងលើនោះ មានថៅកែ ជាជនជាតិចិនចំនួន ២នាក់ បានធ្វើសកម្មភាពប្រមាណជាង កន្លះឆ្នាំមកហើយ ពួកគេបានធ្វើការផ្គត់ផ្គង់ សម្ភារៈគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និងកុំព្យូទ័រ ឱ្យទៅក្រុមហ៊ុន និងកាស៊ីណូ ដែលគ្រប់គ្រងដោយជនជាតិចិនតែប៉ុណ្ណោះ ពោលគឺធ្វើសកម្មភាពចែកចាយជាលក្ខណៈបោះដុំ ទូទាំងប្រទេស តាមរយៈការដឹកជញ្ជូន ជារថយន្ដទៅដល់ទីកន្លែងតែម្ដង។ បើយោងតាមប្រភពបានផ្ដល់មកឲ្យដឹងទៀតថា…

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដង្ហែព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលមុខប្រាសាទអង្គរវត្ត”

នៅព្រឹក ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។ «ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន…

ឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់ មានទាំងជនបរទេស ដោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON ហៅថាប៉ោងប៉ោងរីករាយ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ទីតាំងចុះឡោមព័ទ្ធស្ថិតនៅក្លឹប១កន្លែង នៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភព: I.N.E

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា#អតីតកាល និង #បច្ចុប្បន្ន

ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #សោភ័ណភាព #សុវត្ថិភាព #គុណភាព #ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ខេត្ត​កំពង់​ចាម​ #មន្ទីរ​រៀប​ចំ​ដែនដី​នគរ​រូប​នីកម្មនិងសំណង់ខេត្តកំពង់ចាម​ #ដីធ្លី​ #សំណង់ សិទ្ធិ​សុខសុវត្ថិភាព​តាម​ផ្លូវ​ច្បាប់​ #កអក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC ប្រភព៖កម្ពុជាមាតុភូមិខ្ញុំ

របាំងណូរ៉ាវ រាប់រយម៉ែត្រ ជាច្រើនខ្សែ លាតសន្ធឹងក្នុងភូមិចំនួន៣ នៅស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ តើនេះពិតជាទទួលបានការបើកភ្លើងខៀវមែនឬទេ បានជាក្លាហាន ហ៊ានបំពានច្បាប់ចាប់តាំងពីរដូវបិទនេសាទ រហូតដល់រដូវបើកនេសាទបែបនេះ? តើអ្នកណា ហ៊ានចុចកុងតាក់បើកភ្លើងខៀវ ឱ្យប្រព្រឹត្ដល្មើសនេសាទបានយ៉ាងស្រួលដូច្នេះ ពោលពុំមានអ្វីមករាំងស្ទះនោះទេ។ បើតាមប្រភពពីប្រជានេសាទរស់នៅ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំ បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងដូច្នេះថា កាលនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ពួកគាត់អ្នកនេសាទបែបគ្រួសារ បានប្រទះឃើញការដាក់របាំងណូរ៉ាវយ៉ាងវែងអន្លាយ គឺមានប្រវែងជារាប់រយម៉ែត្រ គឺដាក់ចាប់ពីមាត់ទន្លេរខាងកើត រហូតទល់នឹងច្រាំងទំនប់ផ្លូវខាងលិច ដែលមានជាច្រើនខ្សែ ត្រង់ចំណុច ភូមិវត្តថ្នល់ ភូមិកោះកែវ ភូមិកំពង់រាំង ក្នុងឃុំស្វាយជ្រុំ ស្រុកព្រលាប្អៀរ ខេត្តកំពង់ឆ្នាំង។…

ពេទ្យឆ្មបមធ្យមម្នាក់ត្រូវបានឃាត់ខ្លួន 
ខណ:ធ្វើការ រំលូតកូន បណ្តាលឲ្យស្ត្រីរងគ្រោះ ដែលមានគភ៌ រងរបួសនិងរហូតបាត់បង់ជីវិត

(ខេត្តបាត់ដំបង) កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបរូបនេះ បានធ្វើការរំលូតកូនអោយស្ត្រីម្នាក់បណ្តាលអោយនាងស្លាប់។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣ និង ១០ នាទី រសៀល មានករណីការ រំលូតកូន បណ្តាលឲ្យស្ត្រីដែលមានគភ៌ រងរបួសនិងរហូតមានគ្រោះថ្នាក់ដល់ស្លាប់ កើតឡើង ចំនួន ០១ ករណី នៅចំណុចក្រុមទី០៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ជនរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ…

error: Content is protected !!