Tue. Dec 3rd, 2024

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះមេរុ មុខវត្តបុទុមវតីរាជវរារាម។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមក្រាបថ្វាយព្រះមហារាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គយាងទៅកាន់សុគតិភព ទីឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕

You missed