Fri. Oct 11th, 2024
{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"addons":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}

រាជធានីភ្នំពេញ÷ កាលពីវេលាម៉ោង 8:45 នាទីព្រឹកថ្ងៃទី ០១ ខែមីនាឆ្នាំ 2024
កម្លាំងសមត្ថកិច្ច ចម្រុះរបស់សង្កាត់ស្ទឹងមានជ័យទី១ ខានមិនចេះរាជធានីភ្នំពេញ បន្ទាប់ពីអ្នកសារព័ត៌មានបានផ្សព្វផ្សាយនិងរាយការណ៍ជូនលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកនឹងបានបញ្ជាបានចាត់ឱ្យ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ សហការ ជាមួយកំលាំង នគបាលប៉ុស្តិ៍ រដ្ផបាល សង្កាត់ស្ទឹងមានជ័យទី១ កំលាំង ប្រជាការពារ ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ផានសង្កាត់ មានចំនួន ០៤ ទីតាំង ជាក់ស្ដែងល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅ ក្នុងភូមិសាស្ត្រខាងលើ ត្រូវបានបិទជាបន្តបន្ទាប់រួចរាល់ហើយផងដែរបន្ទាប់ពីអង្គភាពសារព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយរួចមក។ 

ប្រជាពលរដ្ឋក៏មានការអបអរសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានដែលបានយល់ច្បាស់នូវភូមិឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចយ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ។ 

ហើយមហាជនក៏កំពុងតែរង់ចាំមើលថា តើចំណាត់ការរបស់សមត្ថកិច្ចនៅក្នុងមូលដ្ឋានធ្វើដូចភ្លៀងរលឹមឬយ៉ាងណា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទនៅភូមិសាស្ត្រខាងលើនេះ? 

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!

You missed