នៅព្រឹកថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅវេលា ៥.០០នាទី ព្រះរាជពិធីបានចាប់ផ្ដើមដោយរំកិលព្រះមញ្ជូសាតម្កល់លើព្រះទីនាំងនាគរាជដើម្បីដង្ហែព្រះបរមសព និងចាប់ផ្ដើមពិធីដង្ហែព្រះបរមសព នៅវេលាម៉ោង៦.០០នាទី ដោយចេញដំណើរពីតិរវិថីព្រះស៊ីសុវត្ថិ មុខវត្តឧណ្ណាលោម រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ ខាងមុខវត្តបទុមវតី ដែលជាទីតាំប្រារពព្រះរាជពិធី៕
You must be logged in to post a comment.