Sat. Jun 20th, 2026

Author: admin

ទីតាំងល្បែងសុីសងជល់មាន់តាមប្រពន្ធ័អនឡាញ នៅតែបន្តបើកលេងយ៉ាងពេញបន្ទុកឃុំស្វាយប្រទាល ស្រុកស្អាង ប្រឆាំងបទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត!

ខេត្តកណ្តាល៖ ទីតាំងបនល្បែងសុីសង ជាច្រើនកន្លែង កំពុងតែបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងរលូន តាមបណ្តាលភូមិនានាក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ហាក់បីដូចជាកំពុងផ្គើន បទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងទីតាំងនៅក្នុងឃុំស្វាយប្រទាល៖១.ទីតាំងនៅភូមិលេខ ៣ ឃុំស្វាយប្រទាល២.ទីតាំងស្ថិតនៅភូមិពោធិ៍បាន ឃុំស្វាយប្រទាល៣.ទីតាំងស្ថិតនៅភូមិបឹងជ្រែង ឃុំស្វាយប្រទាល៤.ទីតាំងស្ថិតនៅភូមិលេខ៩ ឃុំស្វាយប្រទាល៥.ទីតាំងស្ថិតនៅភូមិព្រែកតាតាន់ ឃុំ ស្វាយប្រទាល៦.ទីតាំងស្ថិតនៅភូមិបារ៉ែន ឃុំស្វាយប្រទាល៧.ទីតាំងស្ថិតនៅ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល៨.ទីតាំងស្ថិតនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល លេងតាមទូរសព្ទ័ដៃ។ នេះគ្រាន់តែឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល រាប់ទ្រោះៗមានចំនួនប៉ុន្នឹង នៅមិនទាន់អស់ផងទេ…

ឯកឧត្តម សៅ សុខា ចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការប្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) បានដឹកនាំប្រតិភូនៃគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី…

មហាជនកំពុងរងចាំមើលថា មន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មមួយក្រុម ដើរប្រមូលលុយពីអាជីវករនៅផ្សារមាស ខេត្តកំពង់ឆ្នាំង រួចខ្លួនឬយ៉ាងណាបន្ទាប់ពីវេរលុយឱ្យវិញនោះ..?

ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពី អង្គភាពសារព័ត៌មានជាច្រើនចុះផ្សាយនិងតាមបណ្តាញសង្គមបង្ហោះ ព្រោងព្រាត ករណីមន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដើរប្រមូលលុយពីក្រុមអាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះនៅល្ងាច ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ ស្រាប់តែមន្ត្រីក.ប.ប.ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប។អាចនិយាយបានថាគឺរួចខ្លួនហើយមែនទេ?បានជាមិនមាន ទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះបែបនេះ?។ មន្ត្រីសាលាស្រុកទឹកផុសមួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អាជីវករដែលបានរងគ្រោះពីមន្ត្រីក.ប.ប. ដើរប្រមូលលុយពីអ្នកលក់ដូរគ្រឿងគ្រឿងក្រអូប…

ក្រសួងវប្បធម៌ ណែនាំដល់ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ​ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំ និងអំពាវនាវ ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌។យោងតាមសេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថានៅពេលថ្មីៗនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គម ដើម្បីចូលរួមរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍ មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។ ក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្ត ដូចខាងក្រោម៖ ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌…

សាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ អប់រំសិស្សឲ្យកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី អនុវត្តទៅលើ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ឈានជើងចូលផុតពីមាត់ទ្វារ នៃសាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ គេនឹងឃើញបដារមួយធំ ចងទទឹងផ្លូវខាងក្នុង ដែលមាន អត្ថន័យថា «បំរាម ហាមប្រើប្រាស់ថង់ប្លាស្ទិក កែវជ័រ ដបប្លាស្ទិក និងប្រអប់ស្នោគ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន» ។ បដារនេះ ក៏មានន័យទៅដល់ការជូនដំណឹងដល់សិស្ស ឬមាតាបិតា អាណាព្យាបាល ដែលបានជូនកូនរបស់ខ្លួនមករៀន បានទទួលអាន និងយល់ដឹងអំពីបម្រាមរបស់សាលា ក្នុងការរឹតបន្តឹងការប្រើប្រាស់ថង់ប្លាស្ទិក ប្រអប់ស្នោ និងកែវជ័រ ចាប់ពីពេលផ្សព្វផ្សាយនេះទៅ ។ ក្នុងន័យនេះ សាលាបានទទទួលនូវយុទ្ធនាការទីពីរ គឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន»…

រឿងមន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មប្រមូលលុយពីអាជីវករនៅផ្សារមាសបានប្រគល់លុយជូនវិញ ហើយចប់បញ្ហា?

ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពីផ្ទុះព័ត៌មានករណីរឿងមន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដើរប្រមូលលុយពីក្រុមអាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ ហើយត្រូវបានសារព័ត៌មាននិងបណ្ដាញសង្គមចុះផ្សាយព្រោងព្រាត រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះនៅល្ងាច ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ស្រាប់តែមន្ត្រីក.ប.ប.ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប ។ អាចនិយាយបានថាគឺរួចខ្លួនហើយ។ មិនមាន ទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះទេ ។ មន្ត្រីសាលាស្រុកទឹកផុសមួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឧបាសក ហេង ស៊ីវ៉ារ៉ូ

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឧបាសក ហេង ស៊ីវ៉ារ៉ូ ត្រូវជាបងបង្កើតរបស់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

អាជីវករលក់ដូរក្នុងខេត្តកំពង់ឆ្នាំង ស្លន់ស្លោបិទទ្វារតូប ខ្លាចគយចាប់ផាកពិន័យ បង្កឱ្យមានការភ្ញាក់ផ្អើល តាមការពិតមន្ត្រី(ក.ប.ប)ធ្វើសុីសោះ

កំពង់ឆ្នាំង៖ ក្រោយពីផ្ទុះរឿងគយលើកគ្នា ចុះចាប់ និងដកហូតយកទូរស័ព្ទកន្លងមក តាមតូបលក់ដូរទូរស័ព្ទយ៉ាងប្រញាប់ប្រញ៉ាល់ ស្ថិតនៅក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ គឺបង្កឱ្យមានការភ័យខ្លាចដល់ក្រុមអាជីវករ រឿងនេះធ្វើឲ្យមានការល្បីល្បាញ ទូទាំងប្រទេស ។ រឿងមួយមិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អាជីវករលក់ទូរស័ព្ទនិងគ្រឿងសំអាង នៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ទុះស្ទានាំគ្នាបិទតូប លក់ដូរយ៉ាងប្រញាប់ប្រញ៉ាល់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង ដោយសារតែមានមន្ត្រី ប្រើប្រាស់ឯកសណ្ឋាន ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានចុះទៅប្រមូលគ្រឿងសំអាងតាមតូបដោយប្រើពាក្យថាមិនមានពន្ធ ។ ក្រោយពីកើតមានរឿងនេះមក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ…

ក្រសួងយុត្តិធម៌ | សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ក្រសួងយុត្តិធម៌ | សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម និងលោកជំទាវ

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៩ឆ្នាំ និងគម្រប់ ១៥ឆ្នាំ ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង…

You missed

error: Content is protected !!