ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ ទៅត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈេីយកធ្វេីជាកម្មសិទ្ឋរបស់ជនល្មើស នាពេលកន្លងទៅ និងប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះ ។
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ អនុប្រធានគណបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពនៃការកាប់បំផ្លាញធនធានធម្មជាតិ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស នាពេលកន្លងទៅ នៅក្នុងតំបន់ព្រៃសហគមន៍ និងព្រៃអង់តែន ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងសំណេះសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់កងកម្លាំងចម្រុះក្នុងការបន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះមានជនល្មើសមួយចំនួន តែងតែលបលួចធ្វើសកម្មភាព…
