Wed. Mar 12th, 2025

ភ្នំពេញ÷នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥នេះ អ្នកសារព័ត៌មានជាច្រើនអង្គភាព បានចូលរួមតាមដាននិងយកព័ត៌មាន ពាក់ព័ន្ធការអញ្ជើញម្ចាស់គេហទំព័រ CRN News 24h ចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិករណីដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥  ។

សូមរំលឹកផងដែរថាកាល់ពីថ្ងែទី ០៩ ខែមីនា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានCRNNews live24h បានផ្សព្វផ្សាយព័ត៌មាន ដែលដាក់ចំណងជេីងថា ជនសុីវិលមួយក្រុម ចាប់មនុស្សពីរនាក់ញាត់ឡាន បង្កការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋ ឃេីញដូច្នេះប្រជាពលរដ្ឋ ចាប់បានជនសុីវិល ពីរនាក់វិញ ប្រគល់ទៅសម្ថកិច្ចប៉ុស្តិ៍មូលដ្ឋានព្រែកកំពឹស។

ហេតុការនេះបានកើតឡើង នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំនុចស្ពានបាក់ ប៉ុស្តិ៍លេខ៥ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

You missed