Wed. Jul 1st, 2026

Author: admin

ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសលើបញ្ហាតំបន់ និងសកលលោក

ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសលើបញ្ហាតំបន់ និងសកលលោក ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងកម្ពុជា និងព័រទុយហ្គាល់ ដែលបង្កើតជាក្របខ័ណ្ឌផ្លូវការមួយសម្រាប់ការផ្លាស់ប្តូរកិច្ចការងារការទូតជាទៀងទាត់ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងសកលលោក។ ការចុះអនុស្សរណៈនេះ ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Paulo Rangel រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។…

លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង

លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ក្រោមអធិបតីភាព លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ដើម្បីពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ដាក់វិធានការទប់ស្កាត់ឱ្យបានដាច់ខាតកុំឱ្យមាន Scam online នៅក្នុងមូលដ្ឋានក្រុងសួង, បន្តពង្រឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកិច្ចការងារសំខាន់ៗមួយចំនួនទៀត។

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តដល់អន្តរសភាអាស៊ាន (AIPA) ពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងការដោះស្រាយបញ្ហារួម គឺការប្រែប្រួលអាកាសធាតុ

ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំ និងសមាជិកសភា ព្រមទាំងវាគ្មិនអន្តរជាតិ ក្នុងតំបន់អាស៊ាន ដែលត្រូវអញ្ជើញមកចូលរួមសិក្ខាសាលាសភាថ្នាក់ជាតិ ស្តីពី “អភិបាលកិច្ចអាកាសធាតុ” ដែលសភាកម្ពុជាធ្វើជាម្ចាស់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តដល់អន្តរសភាអាស៊ាន (AIPA) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហារួម គឺការប្រែប្រួលអាកាសធាតុ។ សម្តេចប្រធានបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភាតំបន់ គឺជាកត្តាកំណត់វាសនារួមដ៏សំខាន់បំផុត ក្នុងសមរភូមិប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះ ព្រោះថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនេះបានដោយម្នាក់ឯងបាននោះឡើយ។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់បន្ថែមទៀតថា បញ្ហានៃការប្រែប្រួលអាកាសធាតុលែងជាក្តីបារម្ភដោយឡែកពីគ្នានៃប្រទេសសមាជិកអាស៊ានណាមួយទៀតហើយ ក៏ប៉ុន្តែវាគឺជាបញ្ហាប្រឈមបន្ទាន់ និងជាវិបត្តិអាកាសធាតុ ដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅ សេដ្ឋកិច្ច…

គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា

ធុងញែកសំណល់រឹង(ធុងសំរាម) ចំនួន ៣ ០០០ធុង ដែលជាជំនួយគាំទ្ររួមគ្នាក្នុងគម្រោងការពង្រឹងសមត្ថភាពដោះស្រាយ សំណល់ប្លាស្ទិកនៅទីប្រជុំជន ដែលមានការគាំទ្រពីស្ថានទូតជប៉ុន និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា ត្រូវបានផ្តល់ជូនមកក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ…

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយជំនាញការអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងយល់អំពីសេចក្តីព្រាងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយជំនាញការអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងយល់អំពីសេចក្តីព្រាងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម នារសៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយជំនាញការអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងយល់អំពីសេចក្តីព្រាងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម រួមមាន៖ +សេចក្ដីព្រាងអនុក្រឹត្យស្ដីពីនីតិវិធីប្រឆាំងនឹងការលក់បង្ខូចថ្លៃ +សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការឧបត្ថម្ភធន និងនីតិវិធីពន្ធប៉ះប៉ូវ +សេចក្ដីព្រាងអនុក្រឹត្យស្ដីពីនីតិវិធីការពារ។ ក្រោមអធិបតីភាព ឯកឧត្តម…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍»៕

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍»៕ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍»៕នៅក្នុងពិធីបើកសិក្ខាសាលានៅផងដែរ…

ក្រុម AOT ចុះសង្កេតការណ៍ផ្ទាល់នៅតំបន់បឹងត្រកួន ទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែល​ដឹក​នាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសម្រប​សម្រួលជូនក្រុមអ្នក​សង្កេត​ការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក…

ជនជាតិចិន ១៦០នាក់ទៀតពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

ជនជាតិចិន ១៦០នាក់ទៀតពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦០នាក់ ស្រី០៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ…

មូលនិធិកេរតំណែលតំបន់ទេសភាពបន្តគាំទ្រការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា

មូលនិធិកេរតំណែលតំបន់ទេសភាពបន្តគាំទ្រការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា លោកស្រី Stefanie Lang នាយិកាប្រតិបត្តិ និងជាប្រធានប្រតិភូ មូលនិធិកេរតំណែលតំបន់ទេសភាព (Legacy Landscapes Fund – LLF) បានវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់កម្ពុជា ជាពិសេសប្រជាជននៅតាមសហគមន៍មូលដ្ឋាន បានចូលរួមយ៉ាងសកម្មក្នុងការធានាការពារព្រៃឈើប្រកបដោយនិរន្តរភាព។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលលោកស្រី និងប្រតិភូរួមជាមួយអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI Cambodia) បានទទួលការអនុញ្ញាតិជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៥ ខែឧសភា…

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យលទ្ធភាពការអនុវត្តពន្ធជួយលើការធ្វើពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យលទ្ធភាពការអនុវត្តពន្ធជួយលើការធ្វើពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា ក្នុងស្ថានភាពមិនទាន់មានភាពប្រាកដប្រជានេះ រាជ​រដ្ឋាភិបាល​បាន​កំពុងតាមដាន និងការពិនិត្យលទ្ធភាពលើការអនុវត្តពន្ធ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម ​គាំទ្រដល់សកម្មភាពភាពនៃវិស័យចម្បងៗក្នុងស្រុក ក្នុងគោលដៅ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើង​វិញ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខា​កាម​ពល​ទាហាន​ថ្មី​វ​គ្គ​៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះថា នៅ​ក្នុង​បរិការណ៍មិនទាន់មានភាពប្រាកដប្រជា, កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានគ្រោងប្រមាណ ៥% នៅដើមឆ្នំា ត្រូវបានរាជរដ្ឋាភិបាលទម្លាក់មកនៅត្រឹម…

You missed

error: Content is protected !!