
ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយជំនាញការអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងយល់អំពីសេចក្តីព្រាងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម
នារសៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយជំនាញការអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងយល់អំពីសេចក្តីព្រាងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម រួមមាន៖
+សេចក្ដីព្រាងអនុក្រឹត្យស្ដីពីនីតិវិធីប្រឆាំងនឹងការលក់បង្ខូចថ្លៃ
+សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការឧបត្ថម្ភធន និងនីតិវិធីពន្ធប៉ះប៉ូវ
+សេចក្ដីព្រាងអនុក្រឹត្យស្ដីពីនីតិវិធីការពារ។
ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម។







You must be logged in to post a comment.