ក្រពើភ្នំចំនួន១០ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិ នៃដែនជំរកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី
ក្រពើភ្នំចំនួន១០ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិ នៃដែនជំរកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ក្រពើភ្នំចំនួន១០ក្បាល ត្រូវបានលែងចូលទៅទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក កន្លែងជម្រកធម្មជាតិធ្លាប់មានវត្តមានរស់នៅរបស់ក្រពើភ្នំ នាពេលកន្លងទៅ ដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំ ឱ្យមានការកើនចំនួនឡើងច្រើន។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីលែងក្រពើភ្នំ ជាប្រវត្តិសាស្រ្តក្នុងទន្លេស្រែពក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអោយដឹងថា កិច្ចការអភិរក្សសត្វក្រពើភ្នំប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។ កន្លងទៅសត្វក្រពើភ្នំបានផ្តល់ផលជាទីមោទនៈ ដោយបានបង្កើនពូជក្រពើភ្នំរស់នៅក្នុងប្រទេសកម្ពុជា និងប្រារព្វពិធីលែងក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិនាពេលនេះ នេះសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា…
