Tue. Jun 9th, 2026

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍»៕

នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍»៕
នៅក្នុងពិធីបើកសិក្ខាសាលានៅផងដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវសមាជិកសមាជិកាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្ស និងមន្ត្រីក្រសួងព័ត៌មាន ចាងហ្វាងអង្គភាពសារព័ត៌មាន មកពីបណ្ដាសមាគមជាច្រើនរូបទៀត ។

នៅក្នុងពិធីនោះផងដែរ ឯកឧត្តម នេត្រ ភក្ត្រា ដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងផងដែរថា÷ អ្នកសារព័ត៌មាន រួមជាមួយនឹងពិធីករពិធីការិនី គប្បីត្រូវតែចូលរួម ផ្សព្វផ្សាយ នូវព័ត៌មាន ជាវិធានការបង្ការនិងទប់ស្កាត់អំពើកាជួញដូរមនុស្សគ្រប់ទម្រង់  មិនថានៅទីណា ឬកន្លែងណានោះទេ  ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើអ្នកសារព័ត៌មាន ឈរនៅលើគោលការណ៍ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ដោយផ្សាយព័ត៌មានពិត ដោយយោងប្រភពត្រឹមត្រូវ   ជាពិសេសអ្នកសារព័ត៌មានមិនត្រូវធ្វើការសម្ភាសន៍ព័ត៌មាន ក្នុងពេលតែមួយទៅលើជនរងគ្រោះ ដើម្បីបង្ខំចិត្តឲ្យជនរងគ្រោះក្នុងការបញ្ចេញសំឡេងឬអារម្មណ៍ពិត  ដើម្បីធ្វើការយក ព្យូ ឡែក ស៊ែរ នោះឡើយ ។
✓ប្រសាសន៍ របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងនាមគណៈកម្មការដើម្បីប្រយុទ្ធប្រឆាំងនិងការជួញដូរ បានចូលរួមការពារគ្រប់ទម្រង់  ជាពិសេសផលប៉ះពាល់ស្គេមអនឡាញ ជាកត្តាមួយមានហាននិភ័យខ្ពស់ក្នុងការជួញដូរមនុស្ស ជាពិសេ ភាគច្រើនពលរដ្ឋក្រោមនីតិជនដែលជាជនរងគ្រោះដោយមិនដឹងខ្លួន ក្នុងល្បិចកិច្ចកលរបស់ជនឆបោក ដើម្បីក្នុងការចូលរួមទប់ស្កាត់ អ្នកសារព័ត៌មាន គប្បីជួយផ្សព្វផ្សាយអំពី ច្បាប់ការជួញដូរ ឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រៀតក្នុងការយល់ដឹង ទៅដល់ប្រជាពលរដ្ឋ បានយល់ដឹងបន្ថែម ព៏ការរត់ពន្ធមនុស្សឆ្លងដែនដោយខុសច្បាប់ បង្ឃាំងមនុស្សដោយខុសច្បាប់ ។ល។ 
ភាគច្រើនការជួញដូរទាំងអស់ហ្នឹងគឺកើតចេញពីការ ប្រើប្រាស់គ្រឿងញៀន  រឿងស្រវឹង ដូចជាស្រា បៀរ  ជាដើម  ការបញ្ចុះបញ្ចូលតាមរយៈការលួងលោម  ដោយឥទ្ធិពលគ្រឿងស្រវឹង។ល។

You missed

error: Content is protected !!