ស្នងការនគរបាលរាជធានីភ្នំពេញ៖ គ្មានការឃាត់ខ្លួនមន្រ្តីផ្កាយ២នោះឡើយ គ្រាន់តែអញ្ជើញប្រពន្ធរបស់លោកមកសួរនាំ ក្រោយអាជ្ញាធររកឃើញសម្ភារមួយចំនួនសង្ស័យពាក់ព័ន្ធ Online Scams នៅបុរីកំពុងសាងសង់ ដែលគាត់ជាម្ចាស់
ស្នងការនគរបាលរាជធានីភ្នំពេញ៖ គ្មានការឃាត់ខ្លួនមន្រ្តីផ្កាយ២នោះឡើយ គ្រាន់តែអញ្ជើញប្រពន្ធរបស់លោកមកសួរនាំ ក្រោយអាជ្ញាធររកឃើញសម្ភារមួយចំនួនសង្ស័យពាក់ព័ន្ធ Online Scams នៅបុរីកំពុងសាងសង់ ដែលគាត់ជាម្ចាស់ (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ មានការចែកចាយព័ត៌មានថា កម្លាំងនគរបាលបានឃាត់ខ្លួនមន្រ្តីនគរបាលពាក់ផ្តាយ២ម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធផ្តល់ទីតាំងដល់ក្រុមជនល្មើសចង់ប្រព្រឹត្តបទល្មើស Online Scams ក្នុងបុរីកំពុងសាងសង់មួយកន្លែង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីម្សិលមិញ។ ជាមួយព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មិនមានការឃាត់ខ្លួនមន្រ្តីនគរបាលដូចការផ្សព្វផ្សាយនោះឡើយ ពោលសមត្ថកិច្ចរបស់លោកគ្រាន់តែអញ្ជើញភរិយាគាត់…
