Sat. Jun 27th, 2026

Author: admin

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន

(ភ្នំពេញ)៖ នាព្រឹកទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាប្រធានក្រុមកាងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្រ្តីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធនិងមន្រ្តី និងបទបង្ហាញអំពីផែនការចុះធ្វើជំរឿននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធនិងមន្រ្តី ដែលក្រុមការងារនៃក្រសួងទាំងពីរនឹងបន្តខិតខំដោះស្រាយបញ្ចប់ឱ្យបានឆាប់ដើម្បីឈានទៅកំណត់ពេលវេលា…

ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងដ៏មានសារៈសំខាន់នេះ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាសមិទ្ធផលដ៏មានអត្ថន័យមួយ ក្នុងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលជប៉ុន និងអង្គការសហប្រជាជាតិ (UN) ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ និងរងផលប៉ះពាល់ពីវិបត្តិតាមព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ តាមរយៈការឆ្លើយតបប្រកបដោយបរិយាបន្ន គណនេយ្យភាព និងពហុវិស័យ ក្នុងទិសដៅគាំទ្រពួកគាត់ក្នុងដំណាក់កាលស្តារឡើងវិញដ៏លំបាកនេះ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលគាំទ្រថវិកាសប្បុរសធម៌បន្ថែមនេះ ដោយឯកឧត្តមគូសបញ្ជាក់ថា គោលបំណងស្នូលនៃគម្រោងដែលអនុវត្តដោយ…

ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិ សន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង ថ្នាក់ ដឹកនាំ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី…

កិច្ចព្រមព្រមព្រៀងទាំង ១៤ ចំណុចដែលអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខានាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ៖

កិច្ចព្រមព្រមព្រៀងទាំង ១៤ ចំណុចដែលអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខានាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ៖ ១. បញ្ចប់សង្គ្រាមទាំងអស់ រួមទាំងការវាយប្រហារលីបង់២. អាមេរិកប្តេជ្ញាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ហើយនឹងគោរពអធិបតេយ្យភាពរបស់ប្រទេសឥស្លាមមួយនេះ៣. ដកការបិទផ្លូវសមុទ្រទាំងស្រុងរយៈពេល ៣០ ថ្ងៃ៤. អាមេរិកប្តេជ្ញាដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ជុំវិញអ៊ីរ៉ង់៥. ច្រកសមុទ្រហ័រមូសនឹងត្រូវបើកឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃ ក្រោមយន្តការរៀបចំដោយអ៊ីរ៉ង់៦. ផ្អាកទណ្ឌកម្មលើប្រេង ផលិតផលគីមីឥន្ធនៈ និងទំនិញពាក់ព័ន្ធរបស់អ៊ីរ៉ង់ ។ ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់មានសិទ្ធិចូលប្រើប្រាស់ប្រាក់ចំណូលពេញលេញពីផលិតផលទាំងនេះ៧. អាមេរិក និងសម្ព័ន្ធមិត្តត្រូវតែបង្ហាញផែនការដើម្បីកសាងអ៊ីរ៉ង់ឡើងវិញដែលមានតម្លៃសរុបយ៉ាងតិច ៣០០…

ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឲ្យដឹងថានៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ ការចុះសង្កេតការណ៍…

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង (ក.ប.ប.) បានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ៣១ទីតាំង ខ័ណ្ឌចំនួន៧ ក្នុងរាជធានីភ្នំ ។(ក.ប.ប) បានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ៣១ទីតាំង ក្នុងខ័ណ្ឌចំនួន៧ ក្នុងរាជធានីភ្នំពេញ និងរកឃើញផលិតផល ចំនួន ១១២មុខ ស្មើរនឹង ២៣,២៤៥.០៥ គីឡូក្រាម  និងផ្លែឈើខូចគុណភាព ២០៤ កេស ស្មើរនឹង ៣,២៦៤ គីឡូក្រាម

កាលពីថ្ងៃសុក្រ-សៅរ៍-អាទិត្យ ទីទី១២-១៣-១៤ ខែមិថុនា ឆ្នាំ២០២៦ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការ ជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌទាំង៨ ចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ ស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌកំបូល។• ការត្រួតពិនិត្យផ្ដោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ•ជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើរនឹង ២៣,២៤៥.០៥ គីឡូក្រាម…

កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តរកឃើញឃ្លាំងស្តុកទំនិញមួយកន្លែងទៀត ក្នុងខណ្ឌច្បារអំពៅ ដែលនាំទំនិញចូលពីប្រទេសថៃ និងមានទំនិញខ្លះហួសកាលបរិច្ឆេទប្រើប្រាស់

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក…

ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍

ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីលើកទឹកចិត្ត និងសិទ្ធិចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក្នុងតំបន់ការពារធម្មជាតិ និងកាត់បន្ថយនូវសម្ពា​ធ​នៃការប្រើប្រាស់ធនធានធម្មជាតិ និងផ្តល់នូវការបង្កើនជម្រើស សម្រាប់បង្កើនជីវភាពសហគមន៍មូលដ្ឋាន ដែលក្នុងនោះក៏មានការអភិវឌ្ឍគោលដៅលម្ហែបៃតង ផងដែរ ក្រសួងបរិស្ថាន បានគាំទ្រនិងសម្របសម្រួល បង្កើត​សហគមន៍​​តំបន់ការពារធម្មជាតិ បានចំនួន ១៩៤ សហគមន៍ រហូតមកដល់ឆ្នាំ២០២៦ ដែលមានសមាជិកសរុបចំនួន៧៣២៣៧គ្រួសារ ចូលរួម​គ្រប់គ្រង​​ព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២១៧៤ហិកតា។ ហើយក្នុងចំណោមសហគមន៍ទាំងអស់ខាងលើនេះ មានសហគមន៍ចំនួន៥៣ បាន និងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួន ២២៤១៤ គ្រួសារ…

ឃ្លាំងស្តុកសាច់បង្កកចំនួន៥ ទីតាំង ត្រូវបានអាជ្ញាធរ និងមន្ដ្រីជំនាញបន្ដពិនិត្យនិងរកឃើញ នៅខណ្ឌមានជ័យ និងរកឃើញមួយទីតាំងសង្ស័យនាំមកពីប្រទេសថៃ និងឃាត់ខ្លួនមនុស្សម្នាក់

អាជ្ញាធរ និងមន្ដ្រីជំនាញបន្ដពិនិត្យទីតាំងឃ្លាំងស្ដុកសាច់បង្កកចំនួន៥កន្លែង នៅខណ្ឌមានជ័យ រកឃើញមួយទីតាំងសង្ស័យនាំមកពីប្រទេសថៃ និងឃាត់ខ្លួនម្នាក់ (ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងលោក ងន ចាន់ធារៈ អនុប្រធានកបប រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក លី គឹមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចែកចាយទំនិញគ្រប់ប្រភេទ និងស្ដុកសាច់បង្កកក្នុងមូលដ្ឋានខណ្ឌមានជ័យ…

បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះអាមេរិកបើកការប្រកួតឈ្នះប៉ារ៉ាហ្កាយ

បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះអាមេរិកបើកការប្រកួតឈ្នះប៉ារ៉ាហ្កាយ ក្រុមបាល់ទាត់ម្ចាស់ផ្ទះសហរដ្ឋអាមេរិកបើកយុទ្ធនាការប្រកួតកីឡាបាល់ទាត់ពិភពលោក ដោយបានយកឈ្នះប៉ារ៉ាហ្កាយ ៤ទល់នឹង១ ក្នុងពូល D ព្រឹកថ្ងៃសៅរ៍នេះនៅពហុកីឡដ្ឋាន SoFi នៅឡូសអែនជឺឡេស។ បីគ្រាប់របស់អាមេរិកកើតឡើងដោយគ្រាប់ចូលទីខ្លួនឯងរបស់កីឡាករ Damian BOBADILLA នាទីទី៧ និងពីរគ្រាប់របស់កីឡាករ Folarin BALOGUN នាទីទី៣១ នាទីទី៤៥ និងកីឡាករ Giovanni REYNA នាទីទី៩០បូក៨។ ចំណែកមួយគ្រាប់របស់ប៉ារ៉ាហ្កាយធ្វើបានដោយកីឡាករ MAURICIO នាទីទី៧៣។…

You missed

error: Content is protected !!