UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
អង្គការសហប្រជាជាតិ(UN)និយាយថា ក្រុមបេសកកម្មថែរក្សាសន្តិភាព(UNIFIL)នៅតំបន់ភាគខាងត្បូងលីបង់ បន្តមើលឃើញសកម្មភាពវាយប្រហារតាមច្រកអាកាស និងតាមជើងគោករបស់យោធាអ៊ីស្រាអែល នៅទូទាំងតំបន់ប្រតិបត្តិការរបស់កងកម្លាំងស្តីទី UN រួមទាំងសកម្មភាពយោធានៅតំបន់ភាគខាងជើងទន្លេ Litani ។លោក Stephane Dujarric គឺជាអ្នកនាំពាក្យរបស់ UN និយាយថា ក្រុម UNIFIL បានរកឃើញឧបទ្ទេហេតុបាញ់ប្រហារ ៣៥០លើករបស់កងកម្លាំងការពារអ៊ីស្រាអែល និងឧបទ្ទេហេតុបាញ់ប្រហារ ២៥លើករបស់ក្រុមហេសបូឡា ។ ខណៈពេលនោះដែរ ក្រសួងសុខាភិបាលសាធារណៈលីបង់និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បានកើនឡើងដល់ ៣.៣២៤ នាក់ ចាប់តាំងពីថ្ងៃទី ២ ខែមីនា…
