ផ្ទះថ្មី ១២៦ខ្នង រៀបចំពិធីចាប់ឆ្នោតរួចរាល់ត្រៀមប្រគល់ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នាថ្ងៃស្អែកនេះ
ផ្ទះថ្មី ១២៦ខ្នង រៀបចំពិធីចាប់ឆ្នោតរួចរាល់ត្រៀមប្រគល់ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ នាថ្ងៃស្អែកនេះ នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូលំនៅដ្ឋាន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ នៅលើដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ពិធីចាប់ឆ្នោតប្រគល់លេខផ្ទះនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិ សម្បទា ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុ…
