Sun. Jun 14th, 2026

Author: admin

ប្រមុខការពារជាតិកម្ពុជាអំពាវនាវដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិនិងត្រូវគោរពរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលប្រគល់ជូន

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារឯករាជជាតិ អធិបតេយ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព និងបន្តប្រពៃណីសាមគ្គី ឯកភាពជាធ្លុងមួយ ក្នុងការបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ការក្រើនរំលឹកជាថ្មីដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទ នេះគឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៥-២០២៦ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៦-២០២៧…

ចាប់តាំងពីបទឈប់បាញ់នៅខែ ធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជា និងភាគីថៃបានប្រកាន់ជំហរគោរពខ្លឹមសារ នៃសេចក្តីប្រកាសរួម ថ្ងៃ ២៧ ធ្នូ ២០២៥។

ក្នុងន័យនេះ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា ÷ “ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។” កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចម្រុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័ស តាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣) ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃទាំងពីរប្រទេសអាចរស់នៅដោយសេចក្តីសុខ។ Since…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ ធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ ធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សាន់…

លឺតែសំលេង ឥឡូវបានឃើញមុខហើយ មុខមាត់ក្រុមដែលខលបន្លំជាភ្នាក់ងារធនាគារ ដើម្បីបន្លំលួចយកលុយក្នុងកុងធនាគារ

លឺតែសំលេង ឥឡូវបានឃើញមុខហើយ មុខមាត់ក្រុមដែលខលបន្លំជាភ្នាក់ងារធនាគារ ដើម្បីបន្លំលួចយកលុយក្នុងកុងធនាគារ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឆបោកមានក្រុមចាត់តាំង ដែលបន្លំភ្នាក់ងារធនាគារអេស៉ីលីដា ដើម្បីលួចយកលុយក្នុងកុងធនាគារ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ មានជនសង្ស័យបានទាក់ទងទៅជនរងគ្រោះ ដោយអះអាងថា គេជាភ្នាក់ងាររបស់ធនាគារអេស៊ីលីដា ត្រូវធ្វើបច្ចុប្បន្នភាពគណនី ហើយសុំឲ្យផ្តល់ព័ត៌មានមួយចំនួនដែលពាក់ព័ន្ធក្នុងការបើកគណនីផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។ ស្រាប់តែនៅវេលាម៉ោងប្រហែល៥ល្ងាច ជនរងគ្រោះបានពិនិត្យសមតុល្យគណនីរបស់ខ្លួន ឃើញបាត់សាច់ប្រាក់អស់ពីក្នុងគណនី ហើយលេខទូរស័ព្ទ និងគណនីត្រូវបានគេយកទៅប្រើប្រាស់ និងគ្រប់គ្រង។ ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ…

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភអំណោយមនុស្សធម៌ ជូនចាស់ជរាគ្មានទីពឹង និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភអំណោយមនុស្សធម៌ ជូនចាស់ជរាគ្មានទីពឹង និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ខេត្តកំពង់ធំ៖ នៅ​ព្រឹកថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ រួម​ជាមួយ​ថ្នាក់​ដឹកនាំ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​សំណេះ​សំណាល​សាក​សួរ​សុខទុក្ខ​ ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ ជូន​ដល់​ចាស់​ជរា​គ្មាន​ទីពឹង​ និង​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាតចំនួន​ ៩​គ្រួសារ​ ​ រស់​នៅ​ជុំវិញ​ទីតាំង​បន្ទាយ​ នៅភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​…

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង! ភ្នំពេញ៖‎ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។‎‎អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត…

ប្រធានាធិបតីបារាំង៖ រវាងកម្ពុជា និងបារាំងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ

ប្រធានាធិបតីបារាំង៖ រវាងកម្ពុជា និងបារាំងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ភ្នំពេញ៖ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានថ្លែងបញ្ជាក់ថា រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ៃទី៨…

មន្រ្តីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៤ស្រុកក្នុងខេត្តបន្ទាយមានជ័យ

មន្រ្តីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៤ស្រុកក្នុងខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះលោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) អមដំណើរដោយលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ តំំណាងក្រុមហ៊ុនសាងសង់ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៥…

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាដកហូតអាជ្ញាបណ្ណកាស៊ីណូពីក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាដកហូតអាជ្ញាបណ្ណកាស៊ីណូពីក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រីអគ្គ លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ ស្ថិត នៅផ្លូវជាតិលេខ១…

លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកសំភារៈជាស្បៀងអាហារឧបត្ថម្ភ ដល់ស្ត្រីដែរជួបការលំបាកនិងពិការភាពពីកំណើតនៅស្រុកកំពង់ត្របែក…

លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកសំភារៈជាស្បៀងអាហារឧបត្ថម្ភ ដល់ស្ត្រីដែរជួបការលំបាកនិងពិការភាពពីកំណើតនៅស្រុកកំពង់ត្របែក… ខេត្តព្រៃវែង÷បន្ទាប់ពីបានទទួលនូវព័ត៏មាន នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦​ លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មីស្ទឹងត្រង់ នឹងលោកអនុបណ្ឌិត លី ស៊ុន ទីព្រឹក្សាអង្គការចីរភាពបរិស្ថាន បាន​អញ្ជើញដឹកនាំ​ក្រុម​ការងារ ចុះសួរសុខទុក្ខ​ប្រជា​ពលរដ្ឋ​ដល់ខ្នងផ្ទះដែលមាន​​ ជីវភាពខ្វះខាត​​​​ ជួប​ការ​លំបាក​ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃព្រោះជាស្ត្រីមេម៉ាយចិញ្ចឹមកូនមួយនិងពិការភាពពីកំណើត មួយគ្រូសារនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ លោកស្រី…

You missed

error: Content is protected !!