Fri. Feb 21st, 2025

លោកមេឃុំលង្វែក អ៊ូ ច័ន្ទមុនី បានបោះត្រានៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើរប្រាស់ដីធ្លី របស់ប្រជាពលរដ្ឋដាក់ការសង្ស័យថា ដីមួយកន្លែងដែលមានឈ្មោះម្ចាស់ដីជាន់គ្នាដល់ទៅពីរម្ចាស់ នេះបើយោងតាមប្រភពព័ត៌មានដែលបានផ្តល់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា  តើការបោះត្រា របស់លោកមេឃុំ  គេពុំឃើញមានឯកសារ យោងរពាក់ព័ន្ធដូចជា លិខិតទិញលក់ផ្ដាច់ លិខិតធានាអះអាងពីម្ចាស់ដី  លិខិតបញ្ជាក់ប្រវត្តិដី  ដោយឃើញមានតែលិខិតផ្ទេសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី មួយច្បាប់ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ នៅលើដីលំនៅឋានមួយកន្លែងដែលមានទំហំ ៥០ម៉ែត×១២.៨ម៉ែតស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ 

បើយោងតាមសម្តី លោក អ៊ូ ច័ន្ទមុនី មេឃុំលង្វែកបាបានប្រាប់អ្នកសារព័ត៌មានយើងថា លោកពិតជាបានបោះត្រាយ៉ាងពិតប្រាកដមែន ក៍ប៉ុន្តែលោកសម្អាងទៅលើលោកមេភូមិជាអ្នកកាន់ឯកសារនេះមកអោយលោកជាអ្នកបោះត្រា ហើយប្រជាពលរដ្ឋនៅក្នុងភូមិនោះ លោកមេភូមិផ្សារត្រាច គាត់បានស្គាល់ប្រជាពលរដ្ឋរបស់គាត់ច្បាស់ជាងខ្ញុំឯទៀត ។

មហាជនពិតជាមានកាងើយឆ្ងល់ថា តើការបោះត្រារបស់លោកមេឃុំលង្វែក និងលោកមេភូមិផ្សារត្រាច ក្នុងការផ្ទេសិទ្ធិកាន់កាប់ដីធ្លីនេះ ហាក់បីដូចជាមិនត្រូវទៅតាមនៃច្បាប់ភូមិបាល ស្ដីអំពីឯកសារពាក់ព័ន្ធទៅលើការផ្ទេសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនោះសោះឡើយ ។

មហាជនបានបន្តថា លោកពូ មេឃុំអើយ.!មានបានមើលទេ  ពាក់ព័ន្ធឯកសារក្នុងការផ្ទេរសិទ្ធិដីធ្លី នីមួយៗ មានឯកសារភ្ជាប់អ្វីខ្លះ?  បានជាធ្វើការបោះត្រាតែ លិខិតផ្ទេ សិទ្ធិកាន់កាប់ដីធ្លី មានតែមួយសន្លឹកដូច្នេះទៅវិញ? អញ្ចឹងហើយបានជាចេះតែមានរឿងកើតឡើងជាបន្តបន្ទាប់នៅតាមភូមិឃុំ រឿងបញ្ហាដីធ្លី ដោះស្រាយពុំចេះចប់ពុំចេះហើយ ដោយសារតែរឿងឯកសារដីតែមួយកន្លែងមានម្ចាស់ដល់ទៅពីរបីនោះ។

ប្រភពបានបន្ត ចំណុចទីតាំង និងទំហំដីខាងលើ គឺជាដីម្ចាស់ដើមរបស់ លោកស្រី ម៉ន ចាន់សុខ ភេទស្រី អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ ជាកសិករ មានទីលំបច្ចុប្បន្ន នៅភូមិ ផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់តាឡាច ខេត្តកំពង់ឆ្នាំង  បានធ្វើលិខិតផ្ទេសិទ្ធិកាន់កាប់ដីមួយកន្លែងដែលមានទំហំ ៥០ម៉ែត×១២.៨ម៉ែត ស្មើនិង(៦៤០ម៉ែតការ៉េ) លោកស្រី ម៉ន ចាន់សុខបានផ្ទេសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី បន្តទៅឱ្យឈ្មោះ តាំង គីមស្រ៊ុន ភេទប្រុស  អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មានស្រុកកំណើត នៅខណ្ឌកំពត ក្រុងកំពត យោងតាមលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីមួយច្បាប់ កាលពីថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២៣ ដែលមានចុះហត្ថលេខានិងបោះត្រា លោកមេឃុំលង្វែក អ៊ូ ច័ន្ទមុនី  និងចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ ដែលមានហត្ថលេខា និងត្រាឈ្មោះ មេភូមិផ្សារត្រាច ហួន ទូច  និងមានស្នាមមេដៃ ឈ្មោះ តាំង គឹមស្រ៊ុន និង ឈ្មោះ ម៉ន ចាន់សុខ  ថែមទាំងមានស្នាមមេដៃសាក្សីចំនួនពីររូបទៀត ទី១ ឈ្មោះ(សំ សារុន) ទី២(ឈ្មោះ ម៉ន ពុធ) ជាអ្នកដឹងឮ បន្ថែមជាមួយអាជ្ញាធរមូលដ្ឋាន ។

ក្នុងលិខិតផ្ទេសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ខាងលើ ដែលបានចេញនិងបោះត្រាដោយលោកមេឃុំលង្វែក អ៊ូន ច័ន្ទមុនី និងលោកមេភូមិផ្សារត្រាច ហួន ទូច   គឺជាការសម្រេចចិត្តក្នុងការផ្ទេរសិទ្ធិរបស់ លោកស្រី ម៉ន សុខ  បានធ្វើលិខិតផ្ទេសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី មួយកន្លែងទៅឲ្យលោក តាំង គឹមស្រ៊ុន  ។

យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២៣ លើលិខិត កិច្ចសន្យាខ្ចីប្រាក់  របស់លោកស្រី ម៉ន ចាន់សុខ បានខ្ចីប្រាក់លោក តាំង គឹមស្រ៊ុន ចំនួន ៧២០០ដុល្លា ដែលមានរយៈពេល១២ខែ ក្នុងលិខិតខ្ចីប្រាក់ ដោយបានកំណត់ធ្វើការបង់ប្រាក់រំលស់សងមកឱ្យ លោក តាំង គឹមស្រ៊ុន វិញ ក្នុង១ខែ ចំនួន៦០០ដុល្លា ជារៀងរាល់ខែ ដោយគិតចាប់ពីថ្ងៃទទួល ប្រាក់ របស់ ម៉ន ចាន់សុខ ពី តាំង គឹមស្រ៊ុន   ហើយប្រាក់ ម៉ន ចាន់សុខដែលបានខ្ចីនោះ គឺជាប្រាក់ធានាកូនឲទៅបម្រើការងារនៅប្រទេសជប៉ុនដោយស្របច្បាប់ ។

គូបញ្ជាក់ផងដែរថា កូនរបស់លោកស្រី ម៉ន ចាន់សុខ   ប្រាក់ ធារ៉ា ដែលបានការធានាពីលោក តាំង គឹមស្រ៊ុន ឱ្យ ឈ្មោះ ប្រាក់ ធារ៉ា ទៅបម្រើការងារនៅប្រទេសជប៉ុន គឺសព្វថ្ងៃ ឈ្មោះ ប្រាក់ ធារ៉ាកំពុងតែបន្តបបម្រើការងារតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនស្របច្បាប់ នៅប្រទេសជប៉ុនបានជាធម្មតារហូតមកទល់បច្ចុប្បន្ន។

លោកតាំង គឹមស្រ៊ុន ពិតជាមានការហួសចិត្តយ៉ាងខ្លាំង ចំពោះលោកស្រី ម៉ន ចាន់សុខ ដែលលោកបានខិតខំជួយគិតគូរជួយកូនលោកស្រី បានចេញទៅបម្រើការងារនៅឯក្រៅប្រទេស ដើម្បីជីភាពគ្រួសារ របស់លោកស្រីទៅថ្ងៃអនាគតធូរធារ មានប្រាក់ខែសមរម្យ ។ ចុះហេតុអ្វី? បានជាលោកស្រីធ្វើបែបនេះទៅវិញ? ហើយលោកស្រីមិនបានគោរពនូវកាតព្វកិច្ច និងថែមទាំងបានរំលោភលើកិច្ចសន្យាខ្ចីប្រាក់ថែមទៀតផង។


ដោយសារតែមានរឿងរ៉ាវស្មុកស្មាញបែបនេះលោកបាន ជំរាបជូនទៅលោកមេឃុំ ជាច្រើនលើកច្រើនសារ សូមឱ្យលោកជួយគិតគូរដោះស្រាយ ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋានដែលជាម៉ែឪរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែការដោះស្រាយដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះ ។

លោក តាំង គឹមស្រ៊ុន បានបន្តទៀតថា  លោកមេឃុំលង្វែក អ៊ូ ច័ន្ទមុនី   និងលោកមេភូមិផ្សារត្រាច ហួន ទូច  ចំណុចដីខាងលើគឺជាដីរបស់លោកទេ ដោយលោកបានសំអាងទៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីបន្ត ពីលោកស្រី ម៉ន ចាន់សុខ ដោយស្របច្បាប់ ពីអាជ្ញាធរមូលដ្ឋានមានបោះត្រា ត្រឹមត្រូវ តែឥឡូវបានលេចឮថា ដីដែលមានទំហំទីតាំងចំណុចខាងលើ ត្រូវមានអ្នកផ្សេងកាន់កាប់ទៅវិញ? តើរឿងនេះពិតដែរឬទេ លោកមេឃុំ? និងលោកមេភូមិ? បើសិនជាមានពិតមែននោះ តើច្បាប់ភូមិបាលឃុំមានស្តង់ដាពីរឬមួយយ៉ាងណា? ។

ដោយសារតែមានដំណឹង ឱ្យតម្រុយមិនល្អ អញ្ចឹងហើយបានជា លោក តាំង គឹមស្រ៊ុន អស់ជំនឿទុកចិត្តទៅលើលោក មេឃុំលង្វែក អ៊ូ ច័ន្ទមុនី និងលោកមេភូមិ ផ្សារត្រាច ហួន ទូច ដែលបានពន្យារពេលក្នុងការដោះស្រាយ អូសបន្លាយរាប់ខែ ម្ដងថាថ្ងៃនេះម្ដងថាថ្ងៃនោះ ទើបរូបលោកបានសម្រេចចិត្ត

ដាក់ពាក្យបណ្ដឹង១ច្បាប់ធ្វើការទប់ស្កាត់ទំហំដី ចំណុចទីតាំងខាងលើ ចូលទៅរដ្ឋបាលស្រុក ដើម្បី គោរពជូន លោកអភិបាលនៃគណៈស្រុកកំពង់ត្រឡាច លេខ: ៥២១/២៤ ចុះថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០២៤  ដើម្បីស្នើសុំឲ្យ លោកអភិបាលនៃគណៈអភិបាលស្រុក មេត្តាជួយរកយុត្តិធម៌ និងដោះស្រាយជូនពួកគាត់ដែលជាជនរងគ្រោះពាក់ព័ន្ធជុំវិញឯកសារដីដែលខុសប្រក្រតីនេះផងទាន ។

អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ពីថ្នាក់មន្ត្រីមូលដ្ឋាន រហូតដល់ថ្នាក់ស្រុក ខេត្ត រៀងរាល់ម៉ោងធ្វើការ តាមរបបស្ដីអំពីច្បាប់សារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕

បើយោងតាមប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កន្លងមក  លោកបានមានការក្រើនរំឮកដាស់តឿនទៅដល់មន្ត្រីអាអាជ្ញាធរមូលដ្ឋាន ចូលរួមការដោះស្រាយជូនប្រជាពលរដ្ឋ ដែលរងគ្រោះនិងមានបញ្ហាកើតឡើង ទៅលើជម្លោះដីធ្លីផ្សេងៗ ត្រូវដោះស្រាយ ក្រៅប្រព័ន្ធច្បាប់ ឱ្យបានលឿនកុំទុកអូសបន្លាយរួមគ្នាដោះស្រាយបញ្ហាក្នុងមូលដ្ឋាន៖ «ពលរដ្ឋកុំដាំដើមគរ! អាជ្ញាធរកុំព្រងើយកន្តើយ!»

ជាពិសេស ប្រសាសន៍របស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  សម្ដេចបានលើកឡើងនូវអភិក្រមទាំង៥ចំណុចរបស់មន្ត្រីក្នុងមូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធឱ្យលឿននិងមានប្រសិទ្ធភាព ។

លោកតាំង គឹមស្រ៊ុន បានសូមសុំណូមពរទទូចស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង  មេត្តាជួយចាត់មន្ត្រីជំនាញ ជួយពន្លឿននិងការដោះស្រាយដល់រូបលោកដែលជាជនរងគ្រោះដោយកក្តីអនុគ្រោះផងទាន។

អគុណសន្តិភាព អគុណគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ៕

អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ជុំវិញអត្ថបទដែលបានចុះផ្សាយខាងលើ ពីថ្នាក់មន្ត្រីមូលដ្ឋាន រហូតដល់ថ្នាក់ស្រុក ខេត្ត រៀងរាល់ម៉ោងធ្វើការ តាមរបប ស្ដីអំពីច្បាប់សារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕

You missed