Sat. Feb 22nd, 2025

ភ្នំពេញ÷ អ្នកលក់ឡេល្បីឈ្មោះមួយនៅកម្ពុជារហ័សនាម.Love  Riya. ដែលមានងារជាឧកញ៉ា និងមានលុយ មានឥទ្ធិពល បានឡាយវីដេអូ និយាយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយ្យធម៌ ជាពិសេសមានអំនួតអួតអាងតាំងខ្លួនឯងជា ព្រះនាងឥន្ទ្រទេវី និងប្រេីភាសា ជេប្រមាថ បង្ហាញពីភាពអសីលធម៌សង្គមជាច្រើន តែស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់នោះទេ.!ព្រោះមានអ្នកធំជួយអន្តរាគមន៍ពីក្រោយ.(វាមិនខុសពីពាក្យថា មានលុយអាចប្រើខ្មោចឲ្យកិនម្សៅបាន)ខណៈអ្នកលក់ឡេឈ្មោះ.Love  Riya.នៅមានឡាយវីដេអូលក់ឡេនិយាយឌឺដងផ្លែផ្កាបានជាធម្មតា.។

សូមបញ្ជាក់ផងដែរថា ក្រោយពីអ្នកលក់ឡេឈ្មោះ .Love  Riya.បានឡាយវីដេអូនិយាយធ្វើឲ្យប៉ះពាល់ដល់សង្គម ធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានប្រតិកម្មយ៉ាងខ្លាំងៗ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេសង្កេតឃើញនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមអ្នកឧញ៉ាឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya. ប៉ុន្តែក្នុងកិច្ចប្រជុំនោះ តំណាងស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់ទៅលើឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.អ្វីនោះទេ? បានត្រឹមតែណែនាំនឹងធ្វើកិច្ចសន្យាហើយរួចផុតពីសំណាញ់ច្បាប់.។

  ជុំវិញករណីខាងលើ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់និងលើកឡើងថា÷ តើមកពីរឧកញ៉ា អ្នកលក់ឡេនោះ មានលុយ មានអំណាច ឬមានអ្នកធំអន្តរាគមន៍ជួយពីក្រោយ.! តើអ្នកធំនោះជាអ្នកណា.?? ទើបស្ថាប័នពាក់ព័ន្ធមិនហ៊ានអនុវត្តច្បាប់ ឬមួយច្បាប់មានស្តង់ដារពីរ.??  ក្នុងនោះមានមហាជនជាច្រើនបានខំមិននឹងលើកឡើងផ្សេងៗគ្នា. ដោយម្ចាស់អាខោនឈ្មោះ យ៉ាត ឃ្លាំង បានលើកឡើងថា ស្រុកខ្មែរអាងលុយអាងអំណាច វាចឹងហើយ មានច្បាប់អត់យកមកប្រើទេ បើផ្កាយវិញរកស្មាពាក់អត់បានទេ ។

ចំណែកម្ចាស់អាខោនឈ្មោះ ជាងផល ផ្ទះមេគង្គ បានលើកឡើងដែលថា ខ្ញុំមិនគាំទ្រចំពោះទង្វើបែបនេះទេ។ ច្បាប់គ្មានតម្លាភាពអ្នកអនុវត្តរឹតតែគ្មានតម្លាភាពទៅទៀត។

ម្ចាស់អាខោនដ៏ដែលបានបន្តទៀតថា ច្បាប់គឺជាច្បាប់មិនមែនប្រើប្រព័ន្ធស្តង់ដារពីនោះទេ។ អ្នកក្រដាក់ទោសអ្នកមានសុំទោសរួចខ្លួនមែន តើនេះគឺជាច្បាប់ដែលមានប្រព័ន្ធស្តង់ដារពីរឬ.? ស្រីឆ្កួតដូចជាឡៅរី យ៉ាមិនគួរច្បាប់លើកលែងទោសនោះទេ។ បើអញ្ចឹងម្នាក់ៗ ធ្វើខុសឲ្យតែសុំទោសរួចខ្លួនមែនអញ្ចឹងបង្កើតច្បាប់ មកធ្វើអី ?បន្តិចទៀតកាត់ក្បាលគេ ឬក៏ប្រមាថកាតទាន ដល់បុព្វបុរសហើយសុំទោសរួចខ្លួនបាត់។

ដោយឡែកម្ចាស់អាខោនឈ្មោះ សុវណ្ណ ភូមិ បានលើកឡើងដែរថា កុំហុសច្រើនយ៉ាងនឹងប៉ះពាល់ដល់សុខភាពប្រជាជន អត់ធ្វើអីគាត់កើត ធ្វើខុសច្បាប់គ្រប់រឿង សូមទោស រួចខ្លួន អន់ណាស់ ។

សូមរំឭកផងដែរថា កន្លងទៅ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya មានឈ្មោះដេីម ឡេ វ៉ាន់ង៉ុក ធ្លាប់បានសមត្ថកិច្ចនាំខ្លួនទៅសាកសួរម្ដងហេីយ ជុំវិញករណីផលិត ផលិតផលក្លែងក្លាយ គ្មានគុណភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ កាលពីឆ្នាំ២០១៧ តាមដីការរបស់តុលាការ ខេត្តកណ្តាល ក៏ប៉ុន្តែ ស្រ្ដីម្នាក់នេះ ត្រូវបានដោះលែងមកវិញ។ 

ម្យ៉ាងវិញទៀត ស្ដ្រីម្នាក់នេះ គេបានឃេីញធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម ប្រេីភាសា ជេប្រមាថ ឈ្លោះប្រកែកគ្នា បង្ហាញពីភាពអសីលធម៌សង្គមជាច្រេីនលេីកច្រើនសារ ប៉ុន្តែអ្នកអនុវត្តច្បាប់មិនបានយកច្បាប់មកអនុវត្តលើស្ត្រីឈ្មោះ.Love Riya.នោះឡើយ។

មហាជន​ ពិតជា​អស់​ជំនឿ​លេីចំណាត់​ការច្បាប់​ របស់​ស្ថាប័ន​ពាក់ព័ន្ធ​ ជុំវិញ​ករណី​ ស្ដ្រី​លក់​ឡេ​ ខាងលេីនេះ​។

គួរ​រំលឹក​ផងដែរថា​ នៅរសៀល​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ថ្លែងក្ន្ង​សន្និបាត​បូកសរុប​ការងារ​រយៈ​ពេល​ ៥ឆ្នាំ​ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ សម្ដេចបវរធិបតីបានលើកឡើងផងដែរថា​ នេះ​ជា​សកម្មភាព​ផ្ទុយ​ពីច្បាប់​ បង្កឱ្យមាន​ភាព​វឹកវរ​ក្នុងសង្គម​ ដែល​យក​បុព្វបុរស​ខ្មែរ​ វប្បធម៌​ សាសនា​ជាតិ​មក​លេងសេីច​ បេី​ចង់ធ្វើ​បបែបនេះ ធ្វេីនៅក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ​ កុំ​បង្ហោះ​ជា​សាធារណៈ​ តាម​បណ្តាញ​សង្គម​ ដែលធ្វើ​ឲប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទាំងមូល​។ 

មហាជនកំពុងរង់ចាំមេីលថា តេីមន្ដ្រីជំនាញពាក់ព័ន្ធ នឹងបន្តនីតិវិធីច្បាប់ យ៉ាងណាចំពោះស្ដ្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love RiRiy  តេីលោកអ្នកធធំមានអំណាចរូបណា ចេញមុខការពារ ចំពោះស្ត្រី សម្រស់សោភា  មានងារជា ឧកញ៉ា លក់ឡេ Love Riya រូបនេះ៕
ពាក់ព័ន្ធការចុះផ្សាយនៅអត្ថបទខាងលើអង្គភាពយើងខ្ញុំ រង់ចាំកាបកស្រាយបំភ្លឺជុំវិញ ពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្ដីអំពីច្បាប់សារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។

You missed