រសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញោចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន៖
១ ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ។
២ ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។
៣ ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ។
You must be logged in to post a comment.