ផ្លូវខ្សែស្ថិតនៅ ភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកញាឮបខេត្តកណ្ដាល ស្ពានមួយកន្លែងគណៈពេលដែលជាងសាងសង់ស្ពាន បានដាក់លូបង្ហូរទឹកនោះ ប៉ុន្តែដោយសារចំនន់ទឹកទឹកភ្លៀងជនខ្លាំងមិនអាចហូរទាន់ត្រូវបានទឹកហូរច្រោះកាត់ផ្ដាច់ផ្លូវនេះតែម្ដង។
ប្រជាពលរដ្ឋសំណូមពរសូមឲ្យអាជ្ញាធរ ពាក់ព័ន្ធទាំងអស់មេត្តាជួយពិនិត្យ ផ្លូវមួយខ្សែនេះផងទាន ដែលមានផ្លូវតភ្ជាប់ចាប់ពីភូមិតាពេជ ហៅផ្លូវតាលីដំបង មកទល់ និងភូមិតាគោក ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។
គួបញ្ជាក់ផងដែរថា÷ ដោយសារក្រុមជាងសាងសង់បានសម្រាកទៅស្រុកកំណើតបុណ្យភ្ជុំមកដល់ឥឡូវមិនទាន់ឃើញក្រុមជាងមកកន្លែងការងារនោះទេ។ ឥឡូវត្រូវបានជំនន់ទឹកភ្លៀងបានកាត់ផ្ដាច់ផ្លូវទាំងស្រុងតែម្ដង ជាកត្តាធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរមិនអាចធ្វើការឆ្លងកាត់ផ្លូវនេះបានទេ។
ពួកគាត់ក៏បានលើកឡើងផងដែរថានៅ តាមបណ្ដោយផ្លូវមួយខ្សែនេះ គេឃើញមានកន្លែងខ្លះក៏ក្រាលកៅស៊ូ កន្លែងខ្លះក្រាលថ្ម និងកន្លែងខ្លះទៀតក៏មិនទាន់ក្រាលថ្មផងដែរ រីឯស្ពានពីរកន្លែងផ្សេងទៀតនៅតាមបណ្ដោយផ្លូវនេះ មិនទាន់រួចរាល់ផងដែរ ជាហេតុធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរនិងរកផ្លូវវៀង ហើយម្យ៉ាងវិញទៀតក៏ គេមិនឃើញមានអាជ្ញាធរមូលដ្ឋានចុះមកមើលឬក៏សម្រួលផ្លូវនោះផងដែរ។
ជាចុងក្រោយ ប្រជាពលរដ្ឋនៅទីនោះបានលើកឡើងព្រមៗគ្នាផងដែរថា ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្បែរផ្លូវនេះ មិនមានបំណងអ្វីនោះទេ សំណូមពរសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេតាជួយមើលផ្លូវនេះផង ដើម្បីឲ្យពួកគាត់ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតបានធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះបានស្រួលតែប៉ុណ្ណោះ។ សូមអរគុណ
You must be logged in to post a comment.