Tue. Feb 25th, 2025

នាល្ងាចថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២៥ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារសហការី នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម
អញ្ជើញចូលរួមពិធីបុណ្យសព ធម្មឯកទុមរតន័មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ អឿន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគជារាពាធ កាលពីវេលាម៉ោង ៤:១៧ នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២៥  ស្ថិតនៅភូមិគ្រឹះលេខ៤០៤ ផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាប២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅក្នុងកម្មវិធីការចូលរួមក្នុងពិធីបុណ្យសពនោះផងដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម  បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ ម្ដាយ ម្តាយក្មេក ម្តាយយាយ ម្តាយធំ ម្តាយមីង ឯកឧត្តម បានបួងសួងសូមដួងវិញ្ញាណក្ខន្ធ ធម្មឯកទុមរតន័មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ អឿន  បានទៅកាន់នៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

You missed