Fri. Jul 4th, 2025

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ នាយ-នាយរង និងបងប្អូនមិត្តរួមការងារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧៩០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោកនាយចំណង់ រស់ សុភា សមាជិក ការិយាល័យអប់រំផ្សព្វផ្សាយ នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលឪពុករបស់លោកបានទទួលមរណៈភាព ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ

You missed