នៅព្រឹកថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៥ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌPSC ចុះឈូសឆាយបើកផ្លូវពីចំណុចសាលាសង្កាត់ត្រត្រពាំងក្រសាំង រហូតមកទល់មហាវិថីឈ្នះឈ្នះ ដោយមានការចង្អុលបង្ហាញរួមមតិពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុក្ខដាក់ក្នុងការ រៀបចំប្រព័ន្ធប្រឡាយលូរ បង្ហូរទឹក កុំឱ្យមានការកកស្ទះ នៅពេលដែលមានជំនន់ទឹកភ្លៀងឬទឹកជំនន់មកពីតំបន់ផ្សេងៗ ។
បើយោងតាមពលរដ្ឋ កន្លងមក ពួកគាត់មានការកោតសរសើរមិនដាច់ពីមាត់ចំពោះ លោក ប៉ាង លីដា នៅក្នុងការចុះចំណាត់ការ និងបានដឹកនាំក្រុមការងាររបស់រដ្ឋបាលខណ្ឌ ចុះប្រតិបត្តិកិច្ចការដោយមិនគិតការនឿយហត់ ក្នុងគោលបំណងប្រយោជន៍រួមទាំងអស់គ្នា ។
លោក ប៉ា លីដា ក៏បានបន្តទៀតផងដែរថា÷ សូមសំណូមពរប្រជាពលរដ្ឋទាំង អស់មេត្តាសូមកុំសាងសង់សំណង់រឹងឬក៏សំណង់ទន់ណាមួយប៉ះពាល់ទៅដល់ដងផ្លូវសាធារណៈឬក៏ បិទគម្របលូបង្អូទឹករបស់រដ្ឋ ហើយសូមកុំស្ដាយក្រោយនៅពេលដែលរដ្ឋបាលរបស់ខណ្ឌធ្វើការវាយកំទេចឬក៏អនុវត្តច្បាប់តាមគោលការណ៍របស់ថ្នាក់ដឹកនាំ ។
សុំចូលរួមទាំងអស់គ្នាដើម្បី
(កម្ពុជាស្អាតខ្មែរធ្វើធ្វើបាន ) គឺផ្ដើមចេញពីយើងទាំងអស់គ្នារួបរួមសាមគ្គី ដើម្បីបរិស្ថាននៅក្នុងប្រទេសកម្ពុជា៕
















You must be logged in to post a comment.