សម្ដេចបវរធិបតី ហ៊ុនម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានជាបន្ទាន់ទៅរថយន្តធំដែលបំពាក់សុីផ្លេខុសបច្ចេកទេស!
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៤ នេះ បានបញ្ជាទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការជាបន្ទាន់ទៅលើរថយន្តដែលបំពាក់សុីផ្លេជាចង្វាក់ភ្លេងខុសបច្ចេកទេស។ សម្តេចបានមានប្រសាសន៍ថាក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន ត្រូវតែចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយសម្តេចសូមណែនាំដល់ក្រសួងសាធារណការ…
