Sat. May 18th, 2024
{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"addons":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤: ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យស្ថានភាពការសាងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ នេះជាថ្នាលបណ្តុះកូនឈើខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និងជា ថ្នាលបំពាក់ប្រព័ទ្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលទេវតា (ថាមពលពន្លឺព្រះអាទិត្យទំនើប)។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីធានា
ដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិដែលមាននៅក្នុងតំបន់ការពារធម្មជាតិក្នុងទិសដៅប្រែក្លាយកម្ពុជា «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
បច្ចុប្បនកម្ពុជា មានតំបន់តំបន់ការពារធម្មជាតិចំនួន៧៣ តំបន់ គ្រប
ដណ្តប់លើផ្ទៃដីប្រមាណ ៧លាន ៤៦ពាន់ហ.ត ស្មើនឹង ៤០% នៃផ្ទៃដីប្រទេស៕