ឯកឧត្តម ទូច សុខា អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមសហការជាមួយជំនាញសុរិយោដី ក្នុងការវាស់វែងលក្ខណៈជាប្រព័ន្ធឱ្យរួចតាមផែនការជាតិ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទូច សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការីបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២ភូមិ នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាការសំណេះសំណាលនៅក្នុងពិធីនេះលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ត្រូវចូលរួមសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេសសុរិយោដីដែលកំពុងចុះវាស់វែងលក្ខណៈជាប្រព័ន្ធដើម្បីក្លាយខ្លួនជាម្ចាស់កម្មសិទ្ធពេញលេញ និងសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីលក្ខណៈប្រព័ន្ធជូនពលរដ្ឋឲ្យបានរួចរាល់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។ ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ដីនៅតំបន់២ ឱ្យបានត្រឹមត្រូវក្នុងនាមជាអ្នកប្រើប្រាស់និងអាស្រ័យផលដែលរាជរដ្ឋាភិបាល បានប្រទាកម្មជូនគឺពុំមានសិទ្ធិចាត់ចែង លក់ដូរឡើយ តែអាចធ្វើអំណោយពីឪពុកម្ដាយទៅកូនចៅបាន។…
