លោកឧត្តមសេនីយ៍ត្រី មាស យ៉ត និងសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន២៦,៥៩៨,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក ពុធ ហ៊ូ មេបញ្ជាការរងមូលដ្ឋានស្រុកសណ្ដាន់
(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ នឹងសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ២៦,៥៩៨,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក ពុធ ហ៊ូ មេបញ្ជាការរងមូលដ្ឋានស្រុកសណ្ដាន់ ដល់គេហដ្ឋានស្ថិតនៅភូមិត្រឹប ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅដោយជំងឺគាំងបេះដូង។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស…
