Sun. Aug 10th, 2025

Category: ព័ត៌មាន សង្គម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។

នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។

បទល្មើសសម្រាស់កើតឡើងពេញផ្ទៃទឹក ក្នុងស្រុកកំពង់លែង ពលរដ្ឋលើកឡើងថា មិនទាន់ឃើញសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនោះទេ…

ខេត្តកំពង់ឆ្នាំង ៖ ក្រុមឈ្មួញបទល្មើសនេសាទហ៊ុំសម្រាស់ចាប់ត្រីរាប់រយដុំ ពាសពេញផ្ទៃទឹក ក្នុងភូមិសាស្រ្ត ឃុំផ្លូវទូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃហាក់បីដូចជាមិនមាន រស៊ើបដល់អាជ្ញាធរ ឬ សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណាមួយធ្វើការបង្ក្រាបសោះឡើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាមន្ត្រីជំនាញពាក់ព័ន្ធបានសើមមាត់ សើមករ អស់ហើយមើលទៅបានជានៅស្ងៀមស្ងាត់ឲ្យចឺម ។ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងបទល្មើស ហ៊ុំសម្រាស់ជម្រកត្រីពង ត្រង់ចំណុច ចុងផ្លូវទូក , ក្បាលកោះអ្នកតា , ថ្នល់ឈើទាល , និងចំណុចសាលាថ្ម…

មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសប្រមូលផលអនុផលព្រៃឈើរកឃើញវល្លិ៍រមៀត ខុសច្បាប់ ចំនួន៤តោន ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង

(ស្ទឹងត្រែង)៖ បើយោងតាមក្រសួងបរិស្ថាន បានអោយដឹងថា មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង ជាលទ្ធផល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញល្បាតដល់ចំណុចក្រោយភូមិសាម៉ា ដែលមាននិយាមកា (651827-1560645) ស្ថិតក្នុងភូមិសាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរ (វល្លិ៍រមៀត) មួយកន្លែង (អញ្ញាតជន) ហើយក៏បានសម្រាក់នៅទីនោះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយក (វល្លិ៍រមៀត) ចំនួន៦៥ការ៉ុង…

មេឈ្មួញមួយក្រុម កំពុងតែរត់ពន្ធដើមវល្លិ រមៀត នាំចេញទៅប្រទេសឡាវយ៉ាងរលូន.!

ខេត្តស្ទឹងត្រែង៖ អស់រយៈពេលជាច្រើនខែមកហើយដែលគេឃើញមានគោយន្តជាច្រើនគ្រឿងបានបើកចូលទៅឧទ្យានជាតិវិរះជ័យដើម្បីកាប់ដើមវល្លិរមៀតនៅចំណុចភ្នំពោងប៉ាយ ភ្នំស្វាយ ភ្នំវេង អូរកាំពី អូរដាក់លាប នឺងអូរចាយ។ ហើយដឹកជញ្ជូនពីសៀមប៉ាងទៅស្តុកទុកក្នុងឃ្លាំងធំមួយមានព័ទ្ធរបងជិតមានដាក់បារ៉ាស់ ស្ថិតនៅភូមិអូរសាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៅខាងក្រោយសាលាស្រុកបុរីអូរស្វាយសែនជ័យ ប្រហែល៥គីឡូម៉ែត្រ រីឯលោក លីមីណា អភិបាលស្រុកវិញឲ្យត្រជាក់ល្ហឹមហាក់ធ្វើមិនដឹងមិនឰក្នុងរឿងនេះ។ គួរបញ្ជាក់ថា៖ ឃ្លាំងស្តុកវល្លិរមៀតហ្នឹងនៅច្រករបៀងរងចាំឪកាសល្អគេឆ្លងដែន ទៅប្រទេសឡាវ គឺច្រកវុឺនខាំ ស្រុកបុរីអូរស្វាយសែជ័យ ខេត្តស្ទឹងត្រែង។ តាមប្រភពប្រជាពលរដ្ខបានឲ្យដឹងថា មានមេឈ្មួញពីរនាក់ ឈ្មោះសយ នឺងឈ្មោះអេន ជាបងប្រុសរបស់គេបានប្រកាសទិញដើមវល្លិរមៀត ពីប្រជាពលរដ្ឋដែលនាំគ្នាទៅកាន់តំបន់ការពារនោះ។ តាមប្រភពបានបន្តថា៖ វល្លិរមៀតលក់បាន៥០០រៀលក្នុងមួយគីឡូក្រាមអ្នកភូមិដែលបានចូលទៅកាប់វល្លិរមៀតក្នុងឧទ្យានជាតិវិរះជ័យដោយមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះផងដែរ។…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ការប្រកាសដាក់ឱ្យប្រើផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី៣ (២០២៤-២០២៨) និងការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីៗ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

អាក្រៀមមិនទាន់អស់ អាស្រស់មក១ទៀតហើយ គឺឧកញ៉ានួន រិទ្ធី ចាក់ដីសង់ផ្ទះចូលទន្លេមេគង្គ«ទន្លេតាពក»ក្បែរច្រមុះចៅហ្វាយស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម ៖ បន្ទាប់ពីករណីឧកញ៉ាអ៊ាង ចាក់ដីចង់ទប់បិទទន្លេមេគង្គធ្វើឱ្យល្បីល្បាញស្រុកស្រីសន្ធរនោះមក ស្រាប់តែមានរឿងឧកញ៉ាមួយទៀតដែលកើតនៅក្បែរគ្នានោះ កំពុងចាក់ដីចូលខ្ពបទន្លេមេគង្គ និងកំពុងសាងសង់ផ្ទះយ៉ាងរំភើយ។ នោះគឺបុរសម្នាក់ដែលមានងារជាឧកញ៉ាឈ្មោះនួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA កំពុងរំលោ.ភច្រាំងទន្លេ ដូចទៅនឹងឧកញ៉ាអ៊ាងនោះដែរ ដោយការចាក់ដីលុបខ្ពបដៃទន្លេមេគង្គនៅចំណុចភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដោយសារល្បីល្បាញរឿងអំពើល្មោ.ភរបស់ឧកញ៉ាអ៊ាង នៅក្នុងស្រុកស្រីសន្ធរនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គេឃើញមន្ត្រីភូមិបាលស្រុកប្រញាប់ប្រញាល់ជើង៣ ជើង៤, ចុះទៅផ្អាកសកម្មភាពនៃការសាងសង់របស់លោកឧកញ៉ានួន រិទ្ធី ដែលអ្នកផងដឹងថា ជាទង្វើបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពរាយការណ៍ថា…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល”

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល” សម្រាប់ការប្រើប្រាស់សេវាកំណត់ទីតាំងជាក់លាក់តាមរយៈផ្កាយរណប QZSS ដោយពុំចាំបាច់ប្រើប្រាស់សេវា Internet ដែលបច្ចុប្បន្នត្រូវបានចែកចាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ កអក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC

ក្រសួងធនធានទឹក ប្រកាសព័ត៌មាន ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតក្នុងស្រុកស្រីសន្ធរ ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត

ភ្នំពេញ៖ នាថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖“ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន…

ជុំវិញ​ករណី​ ឈ្មោះ​ តាប៉ាង​ ឈូស​ឆាយ​ លក់ដីរបស់រដ្ឋជាច្រើន​ហិកតា​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឱរ៉ាល់​ មិន​ទាន់​ចប់​នោះទេ​

ខេត្តកំពង់ស្ពឺ៖ ក្រោយពីផ្ទុះរឿង តាប៉ាង ដាក់គ្រឿងចក្រ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយឱ្យអ្នកផ្សេងឈរឈ្មោះជំនួសនោះ ពេលនេះជ្រាបដល់ថ្នាក់លើ មន្ទីរជំនាញបានកោះហៅប្រជុំ មានទាំងអ្នកសារព័ត៌មានចូលរួមថែមទៀតផងដែរ ដើម្បីជាសាក្សីដើម្បីដាក់បន្ទុកលើជនខិលខូច ដែលមានមហិច្ឆតា បំផ្លាញដីព្រៃរបស់រដ្ឋ។ បើយោងតាមកំណត់ហេតុប្រជុំនាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤វេលាម៉ោង៩ និង២៥នាទីព្រឹកនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ សមាសភាពចូលរួមមាន ១លោក​ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ​ ២លោក ប្រធាន អ.ម .ក មេធាវី​ តំណាង​ ឈ្មោះ​ តាប៉ាង​។ បេីយោងតាម កំណត់ហេតុអង្គប្រជុំ កាលពីថ្ងៃទី១២…

រសៀលថ្ងៃចន្ទនេះ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ។

ក្នុងឱកាសនោះ លោកប្រធានទីភ្នាក់ងារទាំងពីរ បានរាយការណ៍ពីដំណើរការក្នុងវិស័យរបស់ខ្លួន ដែលផ្តល់លទ្ធភាពដល់ក្រសួង ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីជាជំនួយដល់ការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួងលើការចុះបញ្ជីដីធ្លីបញ្ចប់ និងការរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្នុងក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

You missed