ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាសនៅក្រុងសួង ខេត្តត្បូងឃ្មុំ
ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងភូមិសាស្រ្តសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាសមិទ្ធផលកើតឡើងថ្មីៗបន្ថែមទៀតនភកម្ពុជានៅពេលបច្ចុប្បន្ននេះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តជ្រៃបិទមាស ក៏ដូចជាសប្បុរសជននានា…