រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទយុទ្ធនាការប្រចាំឆ្នាំផ្ទៃមេឃពណ៌ខៀវ និង ការបញ្ចេញឧស្មន័ស្មើសូន្យឆ្នាំ២០៥០ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៦ រោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានគុណភាពខ្យល់។ ក្រសួងបរិស្ថាន នឹងធ្វើការសហការជាមួយក្រសួងពាណិជ្ជកម្ម ចាត់វិធានការច្បាប់ ប្រសិនបើក្រុមហ៊ុនណាល្មើសគុណភាពខ្យល់ ឬធ្វើឱ្យខ្យល់របស់យើងមិនស្អាត។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា អង្គការសហប្រជាជាតិ បានរកឃើញមូលហេតុចម្បងៗ នៃវិស័យចំនួន ៦ រួមមាន វិស័យថាមពល វិស័យឧស្សាហកម្ម…
