ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ យូ ជា ឆេង ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រសួងការងារ
ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ យូ ជា ឆេង ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រសួងការងារ ភ្នំពេញ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករក៏នឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី៨…
