Wed. Mar 4th, 2026

Author: admin

បងប្អូនក្រុមវាលទី១៤ បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ជូនប្រជាពលរដ្ឋស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី​ #ភូមិបាលក្រុងស្រុកខណ្ឌ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែងនិងកសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដីបញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យនិង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ កអក #ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

លិខិតមិត្តអ្នកអាន! ភាពអាមាស់របស់ទណ្ឌិត អ៉ឹង លីប៉េង និងវិទ្យុក្រៅច្បាប់ ក្រោយរួមដៃគ្នាបង្កើតឆាកល្ខោនលាភពណ៌លើមន្ត្រីជាន់ខ្ពស់កម្ពុជា

(ភ្នំពេញ)៖ កលល្បិចអុជអាល់ ញុះញង់ បង្កើតខ្សែភាពយន្តដូចរឿងល្ខោន ពីសំណាក់ជនមិនគោរពច្បាប់រដ្ឋ ដែលមានការរួមដៃគ្នាជាមួយនឹងវិទ្យុក្រៅច្បាប់ និរទេសនៅបរទេស ដើម្បីលាភពណ៌ក្នុងចេតនាបំផ្លាញកិត្តិយសមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវរលាយដូចអំបិលត្រូវទឹក ខណៈភាពយុត្តិធម៌ និងការស្អាតស្អុំ ត្រូវបានលាតត្រដាងតាមរយៈអំណាចសាលដីការរបស់តុលាការ ជូនអ្នកដែលគោរពខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋ។ ភាពអាមាស់ដែលទណ្ឌិត អ៉ឹង លីប៉េង និងបក្ខពួក ដែលសហការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្តាញព័ត៌មានសង្គម VOD ដើម្បីបង្កាច់បង្អួចកិត្តិយសលោក អ៊ាង សុផល្លែត មិនត្រឹមតែជាការវាយប្រហារ ជាលក្ខណៈបុគ្គលនោះទេ ជនទាំងនេះបានផ្សាភ្ជាប់មុខងារ លោកជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមុខងារនានារបស់ក្រុមគ្រួសារ ដែលបង្ហាញពីចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ 2023។ តាមការគ្រោងទុក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងការណ៍ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ(COP28) ពីកម្ពុជាដែលប្តេជ្ញាដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ ទោះបីជាកម្ពុជា ជាអ្នកបញ្ចេញឧស្ម័នទាបក៏ដោយ ក៏យើងដឹងអំពីភាពងាយរងគ្រោះ…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជារដ្ឋមន្ត្រីមួយរូប ក្នុងរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ដែលអនុវត្តតាមច្បាប់ ទាំងក្នុងក្របខណ្ឌរដ្ឋ ដោយមិនមានការលំអៀងនោះឡើយ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺជារដ្ឋមន្ត្រីមួយរូប នៅក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាមន្ត្រីស្អាតស្អំមួយរូប ព្រមទាំងអនុវត្តទៅតាមច្បាប់ ទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន ដោយមិនមានការលំអៀងនោះឡើយ។ តាមរយៈការសង្កេត ពីសំណាក់អ្នកលេងបណ្តាញសង្គម ក៏ដូចជាប្រជាពលរដ្ឋ បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង របស់លោកបណ្ឌិត អ៊ាង សុផល្លែត ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា នាដំណាក់កាលអាណត្តិ មុនៗ លើការងារបម្រើប្រជាពលរដ្ឋ…

លោក ប៊ុន វឌ្ឍន: តាំងខ្លួនជាទីប្រឹក្សាក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)ចេញមុខអះអាងផ្ទុយពីការពិតចំពោះការឈូសឆាយដី ប្រជាពលរដ្ឋថាការអះអាងនេះខុសទីតាំងចង្អុលបង្ហាញ….(វគ្គ៣)

ខេត្តឧត្តរមានជ័យ៖ រឿងរ៉ាវរបស់ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) វិនិយោគដាំដើមប្រេងខ្យល់នៅតែជាមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមួយចំនួនតូច ពីព្រោះថា ការវិនិយោគរបស់ក្រុមហ៊ុន និមួយៗ សុំវិនិយោគពីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធច្បាស់លាស់ នូវទំហំដី ហើយមានការកំណាត់ត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា)ចម្លែកត្រង់ថា សុំច្បាប់ឈូសឆាយដីចំនួនបីប្លង់ ទំហំ៦០ហិកតា ប៉ុន្តែសុំច្បាប់កន្លែងផ្សេង ធ្វើការឈូសឆាយកន្លែងផ្សេងទៀតទៅវិញ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន (ផេភើរទ្រីខេមបូឌា) កំពុងតែឱ្យមន្ត្រីជំនាញសុរិយោដីរត់ការស៊ីញ៉េប្លង់ដី ជាមួយថ្នាក់ភូមិ ថ្នាក់ឃុំ ទៅវិញដែលទង្វើររបស់ក្រុមហ៊ុននេះ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចបាត់បង់ដីរបស់ពួកគាត់ដែល អ្នករៀបចំដីប្រមូលទិញក្នុងតម្លៃក្រោមទីផ្សារ ទង្វើរបែបនេះ សរបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន…

អាខោន ហ្វេសប៊ុក VOD Khmer ត្រូវបានក្រុមហ៊ុនមេធាវី អេស.វី.ភី ចេញសេចក្តីបំភ្លឺជូនសាធារណជន លើការផ្សព្វផ្សាយព័ត៌មានមិនពិតកន្លងមក ដែលមានខ្លឹមសារអត្ថបទរួមមាន ដូចខាងក្រោម…

អាខោន ហ្វេសប៊ុក VOD Khmer ត្រូវបានក្រុមហ៊ុនមេធាវី អេស.វី.ភី ចេញសេចក្តីបំភ្លឺជូនសាធារណជន លើការផ្សព្វផ្សាយព័ត៌មានមិនពិតកន្លងមក ដែលមានខ្លឹមសារអត្ថបទរួមមាន ដូចខាងក្រោម…

តំបន់រុនតាឯក #ស្រុកបន្ទាយស្រី #ខេត្តសៀមរាប

សូមចូលរួមអបអរសាទរដោយស្មោះ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ស្ម័គ្រចិត្តមកតាំងទីលំនៅ​ថ្មី​ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដែលជាទីតាំងដ៏វិសេសវិសាល ប្រកបដោយក្តីសង្ឃឹម ត្រូវបាន​យក​ចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់ទាំងពីរនេះ ឱ្យក្លាយជាកូនទីក្រុងដ៏តូចច្រឡឹង អំណោយផលដល់ការរស់នៅដ៏សុខសាន្ត និងអនាគតបវររុងរឿង សមដូចបំណងប្រាថ្នាដ៏បរិសុទ្ធរបស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ក្នុងការផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបាននូវការរស់នៅមួយប្រកប​ដោយភាពសុខដុមរមនា។ អ្វីៗទាំងអស់ដើម្បីជាតិមាតុភូមិនិងប្រជាជនកម្ពុជា #កអក #កម្ពុជាមាតុភូមិខ្ញុំ

ភ្ញៀវកម្មង់ព្រាប២ក្បាល តម្លៃ២ម៉ឺនរៀល ដើម្បីយកទៅព្រលែង ត្រូវអាជ្ញាធរខណ្ឌដូនពេញ ហៅមកធ្វើការអប់រំ

នៅព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០២៣ នេះអាជ្ញាធរខណ្ឌដូនពេញបានធ្វើការអញ្ជើញស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាប់សត្វព្រាបនៅសួនមុខព្រះបរមរាជវាំងដាក់ក្នុងទ្រង់ ធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា មិនឲ្យមានសកម្មបែបនេះទៀតឡើយ។ ក្នុងករណីមិនរាងចាលនោះអាជ្ញាធរនឹងលែងឲ្យលក់សត្វចាប នៅទីតាំងបន្តទៀតនោះទេ។ បន្ទាប់ពីអាជ្ញាធរធ្វើការអប់រំណែនាំរួចស្ត្រីចំណាស់ម្នាក់នោះបានធ្វើការសុំទោសដល់សាធារណៈជននិងធ្វើការសន្យាមិនឲ្យមានលើកក្រោយទៀតនោះទេ។ ការចាប់សត្វព្រាបនេះមិនមែនយកទៅធ្វើម្ហូបនោះទេគឺដោយមានម៉ូយកម្មង់សត្វព្រាប ចំនួនពីរក្បាលនិងឲ្យលុយគាត់ចំនួន ២ម៉ឺនរៀលដើម្បីយកទៅព្រលែង៕

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមកាប់ប្លន់យកម៉ូតូ នៅរាជធានីភ្នំពេញ, ជនដៃដល់២នាក់ ត្រូវចាប់ខ្លួនបាននៅខេត្តកំពង់ធំ

រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧៖១០នាទី មានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ1JR-9590 ពីជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បង្កឡើងដោយជនសង្ស័យមួយក្រុមមានចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ កាំបន្ទះមុខក្រោយពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ និងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ។

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ពីទិសដៅ ដែលតម្រូវជំរុញដល់មន្ត្រីទាំងអស់ឱ្យទទួលយកនូវគោលការណ៍រួមមួយ គឺការចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវមានការឯកភាពរួមគ្នា ក្នុងការទទួលយកនូវគោលការណ៍រួមនេះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការងារចុះបញ្ជីដីធ្លីបញ្ចប់ វាស់វែងដីធ្លីដែលនៅសេសសល់ឱ្យអស់ រួមទាំងដីរដ្ឋគ្រប់ប្រភេទ ទាំងដីកសិកម្ម ដីគម្របព្រៃ និងដីតំបន់អភិរក្សជាដើម តាមបច្ចេកទេស និងជំនួយពីបច្ចេកវិទ្យាAIផងដែរ។ ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

You missed

error: Content is protected !!