Tue. Dec 3rd, 2024

កម្មវិធី Spring Career Village ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក ទៅនឹងសិស្សនិស្សិតរាប់រយនាក់ដែលកំពុងស្វែងរកការងារធ្វើ។

កម្មវិធីនេះនឹងមានការចូលរួមពីក្រុមហ៊ុនធំៗជាច្រើន ដោយពាំនាំជាមួយនូវមុខតំណែងជាច្រើន
ហើយក្រុមហ៊ុននីមួយៗនឹងមានរៀបចំអ្នកតំណាងផ្នែកធនធានមនុស្សរបស់ខ្លួនដើម្បីធ្វើការសម្ភាសដោយផ្ទាល់ជាមួយនឹងអ្នកចូលរួមដែលមានបំណងចង់ទទួលបានឱកាសការងារក្នុងវិស័យផ្សេងៗគ្នា។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធី Spring Career Village ក៏បានរួមបញ្ចូលជាមួយកិច្ចពិភាក្សាទៅលើ ប្រធានបទសំខាន់ៗដែលទាក់ទងនឹងវិស័យការងារនាពេល បច្ចុប្បន្ន ដោយមានការចូលរួមពីសំណាក់ វាគ្មិនកិត្តិយស ដែលមានបទពិសោធទូលំទូលាយលើវិស័យការងារ។
គួរបញ្ជាក់ផងដែរថា សិស្សនិស្សិតនិងយុវជនគ្រប់រូបអាចចូលរួមជាមួយយើងដោយសេរី និងឥតគិតថ្លៃ ដើម្បីជួបជាមួយអ្នកតំណាងផ្នែកធនធានមនុស្សដោយផ្ទាល់ កាន់ប្រវត្តិរូបសង្ខេបមកភ្លាម សម្ភាសភ្លាម និងលេងហ្គេមសប្បាយៗពីស្តង់ការងាររបស់យើង ព្រមទាំងអាចទទួលបានកាដូអនុស្សាវរីយ៍ត្រឡប់ទៅវិញទៀតផង ។

You missed