Tue. Jun 18th, 2024

នៅខែកក្ដដា ឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ដេីម្បីឈេី និងធ្វើការចែកដេីឈេី ជូនប្រជាពលរដ្ឋ សហគមន៍ សាលារៀន និងនៅតាមបណ្ដាទីកន្លែងនានា ទូទាំងប្រទេសកម្ពុជា។

គូសបញ្ជាក់ផងដែរថា ការរៀបចំតាំងពិព័រណ៍ដេីមឈេី នាខែកក្ដដាខាងមុខនេះ ជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងបរិស្ថាន ក្រោមប្រធានបទ”ពន្លកបៃតង” ពោលគឺកម្ពុជា ឈានឆ្ពោះទៅកាន់ភាពបៃតង នាឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាបរិស្ថាន ដេីម្បីចីរភាពបរិស្ថាននៅកម្ពុជា។

បេីតាមប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលេីកឡេីងក្នុង ជំនួបជាមួយ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា កាលពីថ្ងៃទី ១៦ ខែឧសភា នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងដេីរតួយ៉ាងសំខាន់ ជាមួយបណ្តាប្រទេសជាដៃគូ លេីការបម្រែបម្រួលអាកាសធាតុសកល និងធ្វើយ៉ាងណាឱ្យកម្ពុជាឈានខ្ពស់លេីវិស័យបរិស្ថានក្នុងតំបន់។ កម្ពុជាបាននឹងកំពុង តែមានភាពល្អប្រសើរ និងទទួលបានជោគជ័យ លេីការកាត់បន្ថយប្រេីប្រាស់ប្លាស្ទិក តួយ៉ាងក្នុងមួយថ្ងៃ មានការប្ដេជ្ញាមិនប្រេីប្រាស់ថង់ប្លាស្ទិក ប្រមាណជា ៤ លានថង់ និងមានអ្នកចូលរួមបេ្ដជ្ញាជាង ៨ លាន អង្គនាក់ បេីគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលបច្ចុប្បន្ននេះ។

សូម​រំលឹក​ផង​ដែរ​ថា​ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ ក្រោម​ប្រធានបទ​”ពន្លកបៃតង”​ នឹងប្រព្រឹត្ត​ិទៅ​ នៅខាងមុខ​អាគារទីស្ដី​ការ​ក្រសួង​បរិស្ថាន​ ដោយ​មាន​ការ​ដាក់តាំងបង្ហាញ​នូវដេីមឈេីជា​ច្រើន​ប្រភេទ​ នៅតាមស្ដង់នីមួយៗ​ របស់​មន្ទីរ​បរិស្ថា​ន​ អង្គការក្រៅរដ្ឋាភិបាល​លេី​វិស័យ​ ដែលនឹងចាប់ផ្ដេីមពី​ ថ្ងៃ​ទី​ ១០​ ខែ​កក្ដដា​ ដល់ថ្ងៃទី​ ១៦​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ។

បេីតាមប្រភពច្បាស់ការមួយថា ក្រសួងបរិស្ថាន រួមទាំងមន្ទីរបរិស្ថានទូទាំងប្រទេស នឹងចែកដេីមឈេី ម្រមាណជា ១,៥ លានដេីម ដេីម្បីប្រជាសហគមន៍ ដាំលេីផ្ទៃដីសឹករិចរិល នៅតាមផ្លូវសាធារណៈ សាលារៀន វត្តអារាម និងតាមតំបន់ផ្សេងៗទៀត។

អ្វីដែលគួរឱ្យកត់សម្គាល់ ក្រសួងបរិស្ថាន នឹងធ្វេីការដាំដុះស្ដារឡេីងវិញ លេីផ្ទៃដីរាប់ពាន់ហិកតា ដែលបានដកហូតមកថ្មីៗនេះ ពីសំណាក់ជនខិលខូច លួចកាប់ ទន្រ្ទានដីព្រៃរបស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិ។ ដីដែលដកហូតបាន នឹងចាប់ផ្ដើមធ្វេីការដាំដុះ ក្នុងរដូវស្សារនាពេលខាងនេះ។

You missed