Sat. Oct 12th, 2024

ក្រោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហេង សួរ – ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ការផ្សារសាច់ឈាមជាមួយគ្នា ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស គ្រឹះស្ថាន» មក ការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក បានឈានមួយជំហានទៀតយ៉ាងស្វាហាប់ ជាមួយនឹងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលនឹងនាំកម្ពុជាទៅឆ្ពោះ ស្អាតបៃតង ភូមិឋានអនាម័យ ទីក្រុងស្រស់បំព្រង ។

ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារទី ២១ ខែឧសភា ឆ្នាំ ២០២៤ កម្មករ កម្មការិនី ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ ឆេម ថេក ( ខេមបូឌា ) ឯ.ក ចំនួន ៤៨ នាក់ ប្រុស ១៤ នាក់ បានចូលរួមគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ស្ថិតក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នេះជាការឆ្លុះបញ្ចាំងនូវការគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» របស់ក្រសួងបរិស្ថាន ដែលបានប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជំរុញឲ្យកម្ពុជាមានសម្ព័ន្ធភាពបរិស្ថានស្អាតអនាម័យល្អ នៅក្នុងតំបន់អាស៊ី ៕

You missed