កម្លាំងចម្រុះឃាត់ខ្លួនតៃកុង និងត្រាក់ទ័រមួយគ្រឿង ពេលធ្វើសកម្មភាពឈូសឆាយភ្ជួរដីនៅតំបន់បីដែលស្ថិតនៅចំណុចតាចេកត្រូវបានបញ្ជូនឲ្យជំនាញជលផលចាត់ការតាមនីតិវិធី!
កំពង់ធំ៖ កម្លាំងចម្រុះដឹកនាំដោយគណបញ្ជាការឯកភាពស្រុក ចុះធ្វើការឃាត់ខ្លួនតៃកុងម្នាក់ និងត្រាក់ទ័រមួយគ្រឿង ក្រោយធ្វើសកម្មភាពឈូសឆាយដីតំបន់៣ ដែលជាកន្លែងហាមឃាត់។ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បើ យោងតាមរបាយការណ៍របស់ទីបញ្ជាការស្រាលស្រុកតាំងគោកឈរជើងនៅកោះរះគោរពរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តកំពង់ធំ។ ស្ដីពីសកម្មភាពក្រុមការងារចុះល្បាតកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤ ត្រង់ចំណុចតាចេកដែលមាននិយាមការ(48p4875571359114) ក្នុងភូមិសាស្ត្រឃុំស្រឡៅបានប្រទះឃើញត្រាក់ទ័រចំនួនមួយគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយនិងភ្ជួរដីក្នុងតំបន់ ៣(ក្រៅតំបន់កាត់ជ្វាល)សកម្មភាពជនល្មើសធ្វើបានរួមមានភ្ជួរដីបានទំហំ៩ ហិកតានិង៣អា និងបុកផ្ដួលដើមខ្ទមចំនួន៤៥ដើម ។ កម្លាំងចម្រុះទីបញ្ជាការស្រាលស្រុកតាំងគោក បានឃាត់ខ្លួនទាំងមនុស្សនិងវត្ថុតាងបញ្ជូនទៅឲ្យលោក កែវ សុខឃឿន មន្ត្រីជលផលស្រុកបារាយណ៍ប្រចាំការស្រុកតាំងគោកចាត់ការបន្ត។ ប្រភពបានបន្តថា ក្រោយពីកម្លាំងចម្រុះ របស់ទីបញ្ជាការស្រាលឃាត់ខ្លួននិងបញ្ជូនទៅជំនាញជលផលចាត់ការបន្តហើយស្រាប់តែមានប្រភពព័ត៌មានពីមន្ត្រីនៅសាលាស្រុកតាំងគោក ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋានបានប្រាប់មកអ្នកសារព័ត៌មានយើងថាជាដីរបស់លោក…
