កម្មវិធី Spring Career Village ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក ទៅនឹងសិស្សនិស្សិតរាប់រយនាក់ដែលកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនចំនួន ១០ បានបង្ហាញនូវផលិតផល និងសេវាកម្មបច្ចេកទេសរបស់ខ្លួន ដើម្បីធ្វើឱ្យសិស្សានុសិស្សបានស្គាល់អំពីអាជីវកម្ម និងស្វែងយល់ពីឱកាសការងារ រួមទាំងមានការផ្តល់ដំបូន្មាន និងការចែករំលែកបទពិសោធពីសំណាក់អ្នកជំនាញនានា និងម្ចាស់ក្រុមហ៊ុនផងដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធី Spring Career Village ក៏បានរួមបញ្ចូលជាមួយកិច្ចពិភាក្សាទៅលើ ប្រធានបទសំខាន់ៗដែលទាក់ទងនឹងវិស័យការងារនាពេល បច្ចុប្បន្ន ដោយមានការចូលរួមពីសំណាក់ វាគ្មិនកិត្តិយស ដែលមានបទពិសោធទូលំទូលាយលើវិស័យការងារ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី ១ ដែលមជ្ឈមណ្ឌលអប់រំ ស្រ្ពីងរៀបចំកម្មវិធីពិព័រណ៍ការងារនេះឡើង ហើយកម្មវិធីនេះក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមហ៊ុនជាម្ចាស់ឧបត្ថម្ភ និងអ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ។ មជ្ឈមណ្ឌលអប់រំ ស្រ្ពីង កំពុងមានគម្រោងរៀបចំកម្មវិធីពិព័រណ៍ការងារឱ្យបានធំជាងនេះនៅឆ្នាំក្រោយទៀតផងដែរ។
You must be logged in to post a comment.