Wed. Mar 4th, 2026

Author: admin

ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាពេលខាងមុខនេះ ជាការបន្តដំណើររបស់កម្ពុជា ក្នុងការធានានិរន្តរភាព ប្រព័ន្ធនយោបាយដែលមានរបបគ្រប់គ្រងបែបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ បែបសភានិយម និងប្រកាន់យករបបនយោបាយបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីភាពរឹងមាំនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ កំណើនសេដ្ឋកិច្ច និងការលេីកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរជ្ជកាលនៃសហសម័យកម្ពុជា។

សម្ដេចធិបតី ប្រកាសហាមពិធីករ ពិធីការិនី ផ្សព្វផ្សាយការសេពគ្រឿងស្រវឹងលើឆាកតន្ដ្រី

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋលមន្ត្រីនៃកម្ពុជា បានប្រកាសហាមពិធីករ ពិធីការិនី កុំធ្វើការផ្សព្វផ្សាយសកម្មភាពសេពគ្រឿងស្រវឹងនៅលើឆាកតន្ដ្រី។ សម្ដេចធិបតី បានក្រើនរម្លឹក គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបញ្ឈប់ការហៅមនុស្សឱ្យឡើងទៅលើឆាក ហើយគាស់គ្រឿងស្រវឹង ដែលជាកំហុសខុសឆ្គងយ៉ាងខ្លាំង។ ចំណែកឯ ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន…

សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន

សម្តេចធិបតី៖ “កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ មូលដ្ឋានច្បាប់ដែលធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច”។

រថយន្ត MERCEDES BENZដែលឆេះនៅក្រុងព្រះសីហនុកាលពីព្រឹកមិញគឺដោយសារឆ្លងចរន្តអគ្គិសនី

ខេត្តព្រះសីហនុ៖(ព័ត៌មានលម្អិត) នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ១០:៣០ នាទីព្រឹក មានករណីអគ្គិភ័យឆេរថយន្តមួយគ្រឿង ដែកស្ថិតនៅចំណុចក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ម្ចាស់ឡានរងគ្រោះឈ្មោះ សួរ ឌីណា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីនគរបាល ស្រុកកៀនស្វាយ ចំនួនពីរនាក់បានស្លា-ប់ និងស្រីស្រស់ក្មេងខ្ចី ចំនួនពីរនាក់ទៀតទទួលរងរបួ-សធ្ង-ន់ នៅក្នុងបេសកម្មយ៉ាងរន្ធ-ត់ ដោយសារតែរថយន្តមានផ្លាកលេខនគរបាល-2.0393 នៅតែរក្សាភាពស្ងៀមស្ងាត់ ឬមួយម្ចាស់ផ្លាកលេខ ចេះបំបាំងកាយទេដឹង..?

រាជធានីភ្នំពេញ ÷ មន្រ្តីនគរបាល ស្រុកកៀនស្វាយ ចំនួនពីរនាក់បានស្លាប់ និងស្រីស្រស់ក្មេងខ្ចី ចំនួនពីរនាក់ទៀតទទួលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យទី១- ឈ្មោះ សេង សុខបញ្ញា ភេទស្រី អាយុ១៣ឆ្នាំមុខរបរត់តុ មានទីលំនៅភូមិកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(រងរបួសធ្ងន់)។ ទី២-ឈ្មោះ ផុន លីហ្សា ភេទស្រីអាយុ១៥ឆ្នាំ មុខរបររត់តុ មានទីលំនៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (រងរបួសធ្ងន់)។ យ៉ាងរន្ធត់ ដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍…

មន្ត្រីនគរបាលចំនួន៤ រូបនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

បណ្ដេញចេញពីគ្របខណ្ឌមន្ត្រីនគរបាលជាតិដោយមូលហេតុល្មើសនិងវិន័យរបស់កងកម្លាំងនគរបាលជាតិ.. មន្ត្រីនគរបាលចំនួន៤ រូបនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញចេញពីគ្របខណ្ឌមន្ត្រីនគរបាលជាតិដោយមូលហេតុល្មើសនិងវិន័យរបស់កងកម្លាំងនគរបាលជាតិ..សូមអាននៅលើអត្ថបទខាងក្រោម..

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ទទក អញ្ជើញធ្វើបទបង្ហាញ ពីការងារគ្រប់គ្រងការផ្សាយ ជូនដល់អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ។

ឯកឧត្តម ឃឹម វុទ្ធី ក៏បានលើកពីសំណើយន្តការលើកកម្ពស់ការងារ លទ្ធផលរបស់ ទទក បញ្ហាប្រឈម និងចក្ខុវិស័យការងារទៅពេលខាងមុខទៀត ។ ឯកឧត្តម អគ្គនាយក ទទក បានលើកឡើងថា ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រព័ន្ធផ្សព្វផ្សាយជាតិ ត្រូវបានថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល បន្តការគាំទ្រ និងផ្តល់អាទិភាពក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ទៅកាន់អន្តរជាតិ ជាពិសេសក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការកែទំរង់ស្ថាប័ន…

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅការងារបន្តក្នុងឆ្នាំ២០២៤

នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំការផ្សព្វផ្សាយលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៣ និងទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៤ ដែលដឹកនាំដោយលោក គឹម សុខរី សមាជិកគណៈកម្មាធិការស.ស.យ.ករាជធានីភ្នំពេញ និងជានាយកកម្មវីធីអាជីវកម្មចល័តនិងកម្មករសំណង់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំកម្មវិធី ថ្នាក់ដឹកនាំផ្នែក និងក្រុម នៃកម្មវិធីផងដែរ។

ទីបំផុត! សមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តម៉ាក Ford Ranger ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង…

សេចក្តីជូនដំណឹងស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

រដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និង ស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីទាំងអស់ក្នុងតំបន់វិនិច្ឆ័យឃុំសណ្ដាន់(ភូមិសង្គម, ភូមិថ្មី, ភូមិធំ, ភូមិសណ្តាន់) ស្រុកសំបូរ ខេត្តក្រចេះ ឲ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាលនឹងបើកកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យនៅឃុំសណ្តាន់(ភូមិសង្គម, ភូមិថ្មី, ភូមិធំ, ភូមិសណ្តាន់) ស្រុកសំបូរ ខេត្តក្រចេះ ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅបរិវេណវត្តពោធិរុក្ខារាម ហៅវត្តសណ្តាន់ ស្ថិតនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ…

You missed

error: Content is protected !!