Wed. Mar 4th, 2026

Author: admin

ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ចុះអនុស្សារណៈនៃការយោគយល់គ្នា

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនិងជាអនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាដៃគូ ឧបត្ថម្ភ រវាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ក្រុមហ៊ុនវឌ្ឍន:ប្រ៊ូវើ តិស្ដីពីកម្មវិធីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៩ មករាដល់ថ្ងៃទី១ កុម្ភៈឆ្នាំ២០២៤ ។

បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ កំពុងកូរទឹកឱ្យល្អក់ ដើម្បីបិទបាំងអំពើរអាក្រក់របស់ខ្លួន

ក្រចេះ៖ ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់ រួមទាំងក្រុមជនខិលខូច ឈ្មោះ ភួង រ៉ា បានកំពុងដើរតួរយ៉ាងសស្រាកសស្រាំ កៀគរប្រជាពលរដ្ឋ និងបំភ័យប្រជាពលរដ្ឋឱ្យធ្វើការតវ៉ា ខណៈដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលលើដីដែលពួកគាត់រស់នៅតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ តាមប្រភពច្បាស់ការណ៍មួយបានប្រាប់អ្នកសារព័ត៌មានយើងថា ក្រុមខិលខូច ដែលបានចូលទៅបោះបង្គោលលើដីដែលមិនបានអាស្រ័យផលជាក់ស្ដែង កំពុងភ័យខ្លួន ប្រឈមមុខច្បាប់ បានប្រើល្បិចជាបំភ័យពលរដ្ឋដែលបានអាស្រ័យផលត្រឹមត្រូវ ធ្វើការតវ៉ា ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន ដោយប្រាប់ប្រជាពលរដ្ឋថា និងមានគេមកយកដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួលមានការ ភ័យខ្លាច ព្រោះត្រូវបាត់បង់ដីរបស់ពួកគាត់។ ការញ៉ុះញ៉ុងបំភ័យពលរដ្ឋនេះ ល្បិចរបស់ជនខិលខូច និងបក្ខពួក ព្រមទាំងរួមដៃជាមួយអ្នកសារព័ត៌មានម្នាក់…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូង របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមមាន៖-ត្រូវរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន តាមភូមិ ឃុំ ស្រុក -ត្រូវធ្វើបច្ចុប្បន្នភាពតារាងបញ្ហា សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានសម្រាប់ការធ្វើ វេទិកាសាធារណៈ សម្របសម្រួលការអនុវត្តផែនការនិងត្រួតពិនិត្យតាមដានវឌ្ឍនភាព-ជំរុញការអនុវត្តគោលនយោបាយអាទិភាពនានា និង យុទ្ធសាស្ត្របញ្ចកោណ…

ករណីគ្រោះថ្នាក់ចរាចរណ៍p ដោយបុរសម្នាក់បើករថយន្ត ក្នុងល្បឿនលឿន ទៅ.បុ.ករះ រទេះលក់បាយឆា មីឆា រាយប៉ាយពេញផ្លូវ៦០ម៉ែត្រ មុខផ្សារទំនើប អ៊ីអន៣ មិនព្រមឈប់ដោះស្រាយ ចុងក្រោយជនរងគ្រោះឃាត់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅបុករះរទេះលក់មីឆា បាយឆា និងកន្លែងលក់គ្រឿងភេសជ្ជៈ ខ្ទាតកំពប់រាយប៉ាយ ពេញផ្លូវ ចំណុចមុខផ្សារទំនើប អ៊ីអន៣ លើមហាវិថី៦០ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ កាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែជនបង្កមិនឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់គេចខ្លួនរហូតជនរងគ្រោះតាមឃាត់ប្រគល់ឲ្យសមត្ថកិច្ច។ រថយន្តបង្កម៉ាក fortuner មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AQ-6138 រថយន្តបង្ក ព្យាយាមបើករត់រហូតបម្រុងនិងបត់ចូលទៅក្នុងបុរី មួយកន្លែង តាមបណ្តោយផ្លូវ៥០ម៉ែត្រ៕

គ្រឿងញៀនជាង១តោនត្រូវ កម្លាំងជំនាញបានបើកប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនឈ្មួញជួញដូរគ្រឿងញៀនលួចដឹកតាមសមុទ្រ ជាជនជាតិចិនចំនួន ៥នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ១តោន។

នេះបើតាមការបញ្ជាក់ របស់ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤។ សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមី ដែលត្រូវបាន បង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។ និងបានបញ្ជូនខ្លួនពួកគេមកសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងបង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀនជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានី ដើម្បីចាត់ការតាមច្បាប់៕

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥

នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងភូមិស្រុកពញាឮ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងសួរសុខទុក្ខប្រជាកសិករក្រីក្រនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន OCIC បាននិមន្តព្រះសង្ឃនិងអាចារ្យ មកសែនព្រេនសូត្រមន្ត ត្រង់កន្លែងរថយន្តបុ-កស្លា-ប់៤នាក់!

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឬស្សីកែវ-ខណ្ឌជ្រោយចចង្វា និងក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី២៣ ខែមករា បាននិមន្តព្រះសង្ឃចំនួន៤អង្គ និងតាអាចារ្យ២នាក់ ។មករៀបចំសែនព្រេន សូត្រមន្ត បោះព្រំស្ពានខ្សែកាបឬស្សីកែវ ដើម្បីសុំសេចក្តីសុខ បញ្ជៀសនូវរាល់គ្រោះថ្នាក់ទាំងឡាយ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២០ ខែមករាឆ្នាំ២០២៤។ កម្មវិធីធ្វើនៅក្រោមស្ពានអាកាស់ឬស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាកន្លែង ជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ ស្លាប់៤នាក់ និងរបួសធ្ងន់៣នាក់។ ការសែនព្រេន ដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី…

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ទៅប្រគល់ជូនលោកយាយ ម៉ូវ លេន អាយុ៧៧ឆ្នាំ ជាគ្រួសារអតីតយុទ្ធជនពលី…

ក្រចេះ÷រសៀលថ្ងៃអង្គារថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ទៅប្រគល់ជូនលោកយាយ ម៉ូវ លេន អាយុ៧៧ឆ្នាំ ជាគ្រួសារអតីតយុទ្ធជន(ពលី) មានទីលំនៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ។ អំណោយទទួលបានរួមមាន ៖រទេះរុញជនពិការ១ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ និងថវិកា៧០ម៉ឺនរៀល ។

ករណី​ទី០៤ហើយ! ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤៕

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានដាក់ចេញទិសដៅយុទ្ធសាស្រ្តចំនួន៥​ រួមមាន៖

១.ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប ២.ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ ៣.ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ៤.ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន ៥.ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។

You missed

error: Content is protected !!